Connect with us

កម្សាន្ត

​នីឡា ​ដាក់ចំៗអ្នកពេបជ្រាយ​ រឿង​នាង​ពពោះ​មុន​រៀបការ ​ដោយ​សក​ទៅ​វិញ​ថា…

Published

on

ហ្វេសប៊ុក៖ ប្រិយមតិ្តបានដឹងហើយថាតារាកំប្លែងវ័យក្មេង អ្នកនាង វ៉ាន់ នីឡា បានចូលរោងការបញ្ចប់ភាពនៅលីវជាមួយកូនកំលោះ ស៊ុត សក្ការៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២២ ហើយគិតមកទល់នឹងពេលនេះទើបតែមានពេលប្រមាណ ១ ខែប៉ុណ្ណោះ ។

ពិធីមង្គលការរបស់ នីឡា ធ្វើឡើងនៅសណ្ឋាគារ សុខខា ភ្នំពេញ ក្រោមការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តភក្តិក្នុងរង្វង់សិល្បៈយ៉ាងច្រើនកុះករ ជាពិសេសមានវត្តមានលោកជំទាវ ហ៊ុន ស៊ីណាត ដឹកដៃកូនក្រមុំ កូនកំលោះ នោះ ។

ក្រោយរៀបការបានរយៈពេលប្រមាណ ១ ខែ ស្រាប់តែតារាកំប្លែងវ័យក្មេងរូបនេះ បានប្រកាសដំណឹងល្អមានទម្ងន់រយៈពេល ១៧ សប្តាហ៍ហើយ នៅលើគណនី អ៊ីនស្តា្រក្រាមរបស់ខ្លួន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២២ ថា៖ “mommy17week” ។

តាមរយៈនេះ អ្នកគាំទ្រជាច្រើនបានសម្តែងការអបអរ ហើយត្រូវបានអ្នកសារពត៌មានចុះផ្សាយព្រោងព្រាត ក្រោយពីមានការចុះផ្សាយជាច្រើនលើកឡើងសង្ស័យជុំវិញតារាកំប្លែងខាងលើមានទម្ងន់មុនរៀបការនោះ ស្រាប់តែអ្នកគាំទ្រលើកជាសំណួរទៅកាន់នាងថា៖ “បងយកកូនមុនការមែនសុំទោសសម្រាប់ការសួរនាំ” ។

ឆ្លើយតបទៅនឹងការសួរនាំចង់ដឹងខាងលើនេះ វ៉ាន់ នីឡា បានចេញវីដេអូបញ្ជាក់សំណួរនេះមិនខុសនោះទេ គ្រាន់តែអូនចង់ដឹងហើយចង់ប្រាប់ថា ខ្លួនយកកូនមុនការដោយសារតែទី ១ ចង់បាន ទី ២ ដោយសារតែខ្លួនពិបាកក្នុងការយកកូន ។

ក្រោយពីទទួលស្គាល់បែបនេះមក ស្រាប់តែមានមហាជនមួយចំនួនរិះគន់ ជាន់ពន្លិចនាងហួសហេតុនោះ វ៉ាន់ នីឡា ទ្រាំមិនបានក៏ឆ្លៀតឆ្លើយតបទាំងក្តៅស្លឹកត្រចៀកពេលកំពុងឡាយលក់ផលិតផលរបស់ខ្លួន ។

វ៉ាន់ នីឡា បានបញ្ជាក់ថា នាងបានរៀបការនឹងសែនចងដៃ មានចាស់ទុំទាំងសងខាងដឹងលឺជាយូរណាស់មកហើយ គ្រាន់តែនាងមិនបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមតែប៉ុណ្ណោះ ហើយកាលធ្វើពិធី ហើយការធ្វើពិធីនៅ អូតែសុខខា កាលពីពេលថ្មីៗនេះ គឺដូចជាការជប់លៀងអ៊ីចឹង ។

តារាកំប្លែងវ័យក្មេងរូបនេះ បានបន្តទាំងក្តៅស្លឹកត្រចៀកទៀតថា ទោះនាងរៀបការថ្ងៃនេះ មានកូនថ្ងៃស្អែកជារឿងរបស់នាង នាងរៀបការមានកូនមិនមានកូន ឬរៀបការលេងគ្នា ជារឿងរបស់នាង បុគ្គលដទៃមិនគួរនិយាយនោះទេ ។

នីឡា បានលើកឡើងទៀតថា អ្នកនិយាយរិះគន់ទាំងអស់នោះ ភាគច្រើនក៏ពួកគាត់មានកូនស្រី ប្អូនស្រី និងក្មួយស្រីដែរ ដូច្នេះមិនចាំបាច់ថាឲ្យនាងឡើយ ហើយបើនាងអាក្រក់ហើយអ៊ីចឹង សូមឲ្យកូនបងប្អូន ក្មួយស្រីពួកគាត់ទាំងអស់នោះ ល្អទៅបានហើយ ។

ជាមួយគ្នានេះ ក៏មានអ្នកគាំទ្រមួយចំនួនសួរនាំពីរឿងមានកូននោះ ជាកូនស្រី ឬក៏ជាកូនប្រុស ហើយត្រូវបាន វ៉ាន់ នីឡា បញ្ជាក់ប្រាប់ថា ជាកូនស្រី ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមស្ដាប់វីដេអូខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។

ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។

តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។

ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។

ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។

ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

កាន់តែលេចធ្លោ ពេល សំណាង អេលីណា តុបតែងខ្លួនបែបនេះ

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ បវរកញ្ញាចក្រវាទជំនាន់ទី ៣ កញ្ញា សំណាង អេលីណា គឺជាបវរកញ្ញាវ័យក្មេងមួយរូបដែលមានប្រជាប្រិយយ៉ាងខ្លាំង កាលពីឆ្នាំ ២០១៩ ក្រោយជាប់ឈ្មោះជា Miss Universe Cambodia និងបញ្ចប់ការប្រកួតលើឆាកអន្តរជាតិភ្លាម រូបនាងក៏ទទួលបានការងារជាច្រើន ថែមទាំងបានថតខ្សែភាពយន្តជាបន្តបន្ទាប់មកទល់នឹងពេលនេះផងដែរ ។

ទោះបីជា កញ្ញា សំណាង អេលីណា ជាសិល្បការិនីទើបតែប្រឡូកក្នុងវិស័យសិល្បៈ ប៉ុន្តែនាងពិតជាមានសមត្ថភាព និងទេពកោសល្យមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។

មួយវិញទៀត បើក្រឡេកទៅមើលរូបសម្ផស្សនាងវិញ គេឃើញថាតារាស្រីរូបនេះ ពិតជាមានមុខមាត់ស្រស់ស្អាតរូបរាងស្លឹម ហើយថែមទាំងមានកម្ពស់ខ្ពស់ថែមទៀតផងដែរ ។

យ៉ាងណាមិញ សំណាង អេលីណា តែងតែធ្វើឲ្យបណ្តាអ្នកគាំទ្រប្លែកភ្នែកអារម្មណ៍ជាមួយនឹងរូបភាពនាងជានិច្ច ខណៈដែលរូបនាងបានតុបតែងខ្លួនម្តងៗ គឺឃើញថាពិតជាស្រស់ស្អាតផូរផង់ខ្លាំងណាស់ ។

ជាក់ស្តែង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ សំណាង អេលីណា បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាលង់នឹងសម្រស់នាងជាថ្មីម្តងទៀតហើយ ស្របពេលរៀបចំខ្លួនផាត់មុខយ៉ាងស្អាត ហើយស្លៀកនូវឈុតចងពុង បញ្ចេញសាច់ស្មាសខ្ចីមើលទៅពិតជាមានភាពទាក់ទាញ និងលេចធ្លោណាស់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ