អីយ៉ា! នីឡា ទម្លាយឈុតរ៉ូបមង្គលការរបស់ខ្លួនពិតជាស្អាតណាស់

(ភ្នំពេញ)៖ប្រិយមិត្តធ្លាប់បានជាប់ជាយូណាស់មកហើយថា រហូតមកទល់ពេលនេះ នីឡាកូនស្រីលោកសុវណ្ណ រិទ្ធី ហៅវវ៉ិចទ័រ គឺបានទទួលនូវចំណងស្នេហ៍ថ្មីហើយឈានមកការចងចិត្តតាមរយៈពាក្យគូដណ្តឹង ។ ដំណឹងចុងក្រោយនេះ នីឡា ដែលបរាជ័យស្នេហ៍ម្តងហើយនោះលេចឭជិតចូលរោងការ ដោយនាងលែងរង់ចាំអូសពេលទៀតឲ្យយូរអង្វែង ។ នីឡាធ្លាប់បង្ហើបថា នាងឈប់ពន្យាពេលចូលរោងការទៀតហើយ ដោយនាងនឹងចូលរោងការឆ្នាំ២០២០ឲ្យក្តៅៗទាន់តារាល្បីៗមួយចំនួនរៀបការផ្អើលគេឯងកន្លងទៅ ។

នីឡាបានរកបានម្ចាស់ចិត្តថ្មីដែលនៅវ័យក្មេងសង្ហាមិនចាញ់តួកុននោះឡើយ រហូតមានអ្នកលួចច្រណែន ។ អ្វីដែលពិសេសនីឡាត្រូវបានគូដណ្តឹងមិនប្រកាន់បើកដៃឲ្យចូលសិល្បៈពេញទំហឹង។ រូបភាពរ៉ូបមង្គលការដែលមួយគូនេះបង្ហោះបានអង្រួនហ្វេនៗចាប់ចិត្តច្រើនហើយ នាំគ្នាលើកឡើងថា នាងចូលរោងការពេលណាឲ្យច្បាស់លាស់ ដើម្បីចង់ដឹងថា ពិធីរៀបចំឡើងពិសេសកម្រិតណាក្នុងនាមតារាមានការចាប់អារម្មណ៍ ៕ យ៉ាងណាមិញ នីឡា សុខចិត្តទទួលសិល្បៈតែការសម្តែងកំប្លែង មិនថតភាពយន្តទេ ដើម្បីកុំឲ្យម្ចាស់ចិត្តអន់ស្រពន់ចិត្ត ។តើមិត្តៗយល់យ៉ាងាណាដែរ?(ប្រភព=ហ្វេសបុក)

ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment