អីយ៉ា! កែវ សីហា នៅតែបិទបាំងមុខអនាគតស្វាមីទោះបីខិតជិតដល់ថ្ងៃរៀបការទៅហើយ

ភ្នំពេញ៖ មហាជនមួយចំនួនបានដឹងហើយថា នៅប្រមាណតែជាងមួយខែទៀតប៉ុណ្ណោះ ពិធីការិនីរូបស្រស់ កែវ សីហា និងបញ្ចប់ភាពនៅលីវ ដែលកូនកម្លោះរបស់នាងត្រុវបានគេដឹងថាជាគ្រូពេទ្យដែលមានមុខមាត់ស្រស់សង្ហា។ អ្វីដែលចាប់អារម្មណ៍ កែវ សីហា ក៏បានបង្ហាញរូបថត Pre Wedding ដ៏ស្រស់ស្អាតរបស់នាង តែយ៉ាងណានាងនៅបន្តបិទមុខកូនកម្លោះ។ យ៉ាងណាមិញ បើតាមគម្រោង កែវ សីហា នឹងចូលរោងការនៅថ្ងៃទី ២៧ វិច្ឆិកា ខាងមុខនេះ។ យោងតាមប្រភពជិតស្និទ្ធនាង បានបង្ហើបថា ពិធីមង្គលការរបស់នាង គ្រោងនឹងរៀបចំធំដុំ ព្រោះទាំងក្រុមគ្រួសារនាង និងអនាគតស្វាមីសុទ្ធតែជា អ្នកមានមុខមាត់ និងកិត្តិយស។ អ្វីដែលគួរឱ្យកត់សម្គាល់ រហូតមកដល់ពេលនេះ កែវ សីហា នៅតែបន្តបិទបាំងមុខមាត់កូនកម្លោះដដែល។ គួរឱ្យដឹងថា

មុនសម្រេចចិត្តភ្ជាប់ពាក្យ កែវ សីហា និងអនាគតស្វាមីបានស្រឡាញ់ និងស្វែងយល់ចិត្តថ្លើមគ្នាអស់ជាច្រើនឆ្នាំ។ ពិធីការិនីរូបនេះ បានសរសើរថាគូដណ្តឹងរបស់នាងថាជាបុរសល្អ និងពូកែផ្ដល់ភាពផ្អែមល្ហែមថែមទៀតផង។លើសពីនេះទៀត កែវ សីហា គឺជាពិធីការិនី និងជាតារាសម្តែងរូបស្រស់ម្នាក់ដែលមានឈ្មោះបោះសម្លេងគួរសម។ ក្រោយរៀបការ កែវ សីហា នៅតែបន្តអាជីពសិល្បៈគ្រាន់ តែការសម្តែងរឿងដែលមានឈុតឆាកស្នេហាព្រឺព្រួច នាងមិនទទួលឡើយ ៕ ប្រភព៖ ហ្វេសប៊ុក

ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment