អីយ៉ា! ពេជ្រ សោភា ក្នុងថ្ងៃបុណ្យភ្ជុំបិណ្យនាងបានទៅបង្ហាញសម្រស់របស់នាងនៅឯប្រទេស

ភ្នំពេញ ៖ នៅក្នុងឱកាសឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ កំពូលតារាចម្រៀង ពេជ្រ សោភា បានទៅលម្ហែកាយនៅឯប្រទេសថៃជាមួយគ្រួសារ និង ក្រុមមការងារយ៉ាងសប្បាយរីករាយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺអ្នកនាង ពេជ្រ សោភា បានធ្វើដំណើរនៅសមុទ្រ ព្រមទាំងបង្ហាញនូវភាពស៊ិចស៊ីជាសាធារណៈលើកទីមួយក្នុងឈុតប៊ីគីនី ។ នេះជាលើកដំបូងហើយដែលតារាស្រីរូបនេះហ៊ានបង្ហាញនូវភាពស៊ិចស៊ីខ្លះៗរបស់ខ្លួន ព្រោះកន្លងទៅគេកម្រឃើញនាងស្លៀកពាក់ស៊ិចស៊ីណាស់ ពិសេសឈុតប៊ីគីនីនេះតែម្ដង ។ចុងក្រោយនេះគេសង្កេតឃើញតារាចម្រៀង ពេជ្រ សោភា កាន់តែបង្កើនការលេងស្ទីលតែងខ្លួនស្រស់ស្អាតគួរឱ្យទាក់ទាញមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ ដោយថ្មីៗនេះ ពេជ្រ សោភា បានបង្អួតសម្រស់ក្នុងឈុតប៊ីគីនីពណ៌ទឹកក្រូចយ៉ាងសិចស៊ី មើលទៅពិតជាស្រស់ស្អាតប្លែក ។

អាចនិយាយថាគេកម្រឃើញ ពេជ្រ សោភា បង្អួតសម្រស់ក្នុងឈុតបែបនេះណាស់ ។ ជាមួយគ្នានេះ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថា មិនស់ិចស៊ីទេឈុតប៉ុណ្ណឹងៗនោះ ជាពិសេសស័ក្តិសមក្នុងការទៅលេងសមុទ្រ ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រទៀតថា ចាប់តាំងពីលក់ផលិតផលរក្សាសម្រស់មក គេសម្គាល់ឃើញសម្រស់របស់ ពេជ្រ សោភា កាន់តែស្រស់ស្អាតប្លែកខ្លាំងជាងមុន ។ ជាពិសេសការតុបតែងខ្លួនក៏សិចស៊ី និងទាក់ទាញមិនចាញ់តារាក្មេងប៉ុន្មានឡើយ ។

អ្វីដែលកត់សម្គាល់ទោះមានតារារីកដុះដាលនៅក្នុងផលិតកម្មហង្សមាសជាបន្តបន្ទាប់ តែ ពេជ្រ សោភា នៅតែមានប្រជាប្រិយភាពខ្ពស់ ជាពិសេសនៅពេលនាងលេចមុខនៅក្នុងកម្មវិធីតន្ត្រីម្តងៗសន្ទុះនៃការគាំទ្រគឺមិនអន់ប៉ុន្មានឡើយ ៕ប្រភព៖ហ្វេសប៊ុក

ចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment