ដេននី ក្វាន់ ចោតសួរថា ហេតុអីគ្រាន់តែពាក់មាសសោះក៏នាំគ្នារិះគន់ខ្ញុំដែរ ចន ច័ន្ទលក្ខិណាក៏ឆ្លើយថា..

ភ្នំពេញ ៖ ក្រោយពីផ្ទុះការរិះគន់រឿងដេននី ក្វាន់ ពាក់មាសជ្រែកខ្លួនក្នុងអំឡុងទៅវត្តនោះ ក៏មានសារព័ត៌មានជាច្រើន បានចុះផ្សាយពីរឿងនេះ រហូតដល់ដេននី ក្វាន់ កើតចម្ងល់មិនអស់ចិត្តក៏សួរទៅអ្នករិះគន់ថា ហេតុអីគ្រាន់តែពាក់មាសសោះក៏នាំគ្នារិះគន់ខ្ញុំដែរ? ជាការឆ្លើយតបនឹងសំណួរនេះ អ្នកនាង ចន ច័ន្ទលក្ខិណា បានខមមិនថា ហ៊ឹម ឱមនុស្សអើយមនុស្ស ដល់តែរិះគន់តាំងពីរឿងអញ្ចឹងៗពេកចង់តែងាប់ទេ។ បងដេកគិត នៅតែមិនយល់ ចរិតចេញមកច្រណែនគេពេញខួរក្បាល។ ដេននី ក្វាន់ក៏តបថា ឆ្ងល់ត្រង់លុយគេសោះនឹង ហើយអ្នកនាង ចន ច័ន្ទលក្ខិណា ក៏ឆ្លើយបន្ថែមថា ចរិតច្រណែនអូនឯងមានជាងនឹងណា។

ឆ្លើយតបនឹងសំណួរដដែលនេះដែរ មិនមែនមានតែ អ្នកនាងចន ច័ន្ទលក្ខិណាម្នាក់ឯងទេ ដែលឆ្លើយបែបនេះ ពោលភាគច្រើននៃចម្លើយ សុទ្ធតែនិយាយថាមកពីការច្រណែនទាំងអស់។ ជាក់ស្ដែងម្ចាស់អាខោនហ្វេសប៊ុកមួយចំនួនបានខមមិនថា មនុស្សសម័យនេះពេលក្រមើលងាយ ពេលមានគេច្រណែនបងកុំទៅខ្វល់អីមកពីវាធ្វើមិនបានដូចបង។ មកពីអ្នករិះគន់អត់មានលុយទិញពាក់ដូចគេ គាត់នៅមិនសុខចេះតែរមាស់មាត់ស៊ីត្រាវច្រើនពេក។ ស្រលាញ់បង ហើយក៏ចង់និយាយថាខ្ញុំមិនច្រណែនបងទេ ព្រោះវាសនាមនុស្សម្នាក់ៗវាខុសគ្នា…. ចែពាក់ស្អាតណាស់ ហើយក៏ចង់អោយចែពាក់វាព្រោះវាជាញើសឈាមចែពិតៗ តែខ្ញុំមិនចង់អោយចែពាក់ក្នុងវត្តទេ ចង់អោយចែពាក់ចូលកម្មវិធីផ្សេងៗស្អាតបំផុត ហើយសក្ដិសមទៀតណាចែ សុំទោសណាចែ បើនិយាយទៅចែមិនពេញចិត្ត។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ អំឡុងពេលកញ្ញាដេននី ក្វាន់ ទៅវត្តធ្វើបុណ្យទាននារដូវភ្ជុំបិណ្ឌនោះ នាងបានស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ អមដោយមាសស្រោចខ្លួន ធ្វើឲ្យមនុស្សមួយចំនួនឃើញក៏នាំគ្នារិះគន់រឿងពាក់បែបនេះមិនខ្លាចងាប់ទេអី ហើយអ្នកខ្លះទៀតក៏ថា ជាការពាក់បង្អួតជាដើម។ ការរិះគន់នេះ នៅតែបន្តកើតមានរហូតមដល់ពេលនេះ ហើយសារព័ត៌មានអនឡាញក៏បានចុះផ្សាយពីការរិះគន់នេះព្រោងព្រាត ទើបមុននេះបន្តិចនាងបានសែរនូវព័ត៌មានរិះគន់នោះ ហើយសួរសំណួរដូចខាងលើតែម្ដង៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Related posts

Leave a Comment