រំភើបជំនួស…មកលេងខ្មែរម្តង ចង់Surprise ប្រពន្ធនិងកូន តែបែរជាហូរទឹកភ្នែកខ្លួនឯងទៅវិញ ក៏ព្រោះតែ…មានវិដេអូ

កំពង់ចាម៖ នៅលើបណ្តាញសង្គមហ្វេសប៊ុក បានធ្វើការចែករំលែកតៗគ្នាជាច្រើន ព្រមជាមួយពាក្យសរសើរយ៉ាងច្រើន ពីសំណាក់បងប្អូនអ្នកលេងបណ្តាញសង្គម ដោយស្វាមីគាត់មកពីប្រទេសកូរ៉េ ហើយមិនបានប្រាប់ប្រពន្ធថាគាត់មកប្រទេសកម្ពុជាវិញនោះទេ។ មុនដំបូង ពីរនាក់ប្តីប្រពន្ធគាត់ លេងឆាតជាមួយគ្នាជាធម្មតាទេ ដោយប្តីនៅប្រទេសកូរ៉េ ហើយប្រពន្ធនៅប្រទេសខ្មែរ ។ មុនថ្ងៃធ្វើដំណើរមកប្រទេសកូរ៉េវិញ មួយថ្ងៃប្តីរបស់គាត់បានបិទឆាត ដោយចង់ធ្វើឲ្យប្រពន្ធមានការភ្ញាក់ផ្អើល ។ ក្រោយពីបានមកដល់ស្រុកខ្មែរភ្លាម ប្តីនិងពូ បានតេប្រពន្ធរបស់គាត់ ដោយឲ្យពូជានិយាយ និងកុម្មង់ឡេ ដែលប្រពន្ធលក់ចំនួនបីឈុត ហើយឲ្យប្រពន្ធយកឲ្យនៅសួង ខេត្តកំពង់ចាម ។ ក្រោយពេលយកមកដល់ ប្រពន្ធក៏បានយកឡេយកឲ្យ តែក៏មិនបានចាប់អារម្មណ៍ថា ជាប្តីនោះដែរ ព្រោះគាត់បានពាក់មួកសុវត្ថិភាព និងពាក់ម៉ាស់ ទើបធ្វើឲ្យប្រពន្ធមើលមិនស្គាល់។

គ្រាន់តែប្តីដោះមួក និង ម៉ាស់ចេញភ្លាម ស្រាប់តែប្រពន្ធបានឃើញ ក៏ស្ទុះមកអោបប្តីតែម្តង ព្រោះតែមិននឹកស្មាន ហើយក៏រំភើប ពេលបានឃើញប្តីរបស់ខ្លួនបែបនេះ។ អារម្មណ៍ដ៏រំភើបមួយនេះ មិនអាចបរិយាយបាន ព្រោះតែរំភើបខ្លាំងពេក រហូតដល់ស្រក់ទឹកភ្នែក មិនអាចធ្វើអ្វីក្រៅពីអោបប្តីយ៉ាងណែននោះ។ ទឹកភ្នែកពេលនេះ ពិតជាមានន័យសម្រាប់មនុស្សម្នាក់ដែលបានបែកគ្នាអស់រយៈជាយូរយារណាស់មកហើយ ស្រាប់តែប្តីមក Surprise អញ្ចឹង ប្រពន្ធណាមិនស្រក់ទឹក មិនរំភើបបានទៅ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់បងប្រុស​បានសរសេរថា “មកលេងខ្មែរស៊ុបប្រាយប្រពន្ធនឹងកូនតែបែរជាហូរទឹកភ្នែកខ្លួនឯងទៅវិញ😭“៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment