Surprise បានសម្រេច…ទោះបីជាហួសថ្ងៃបន្តិចមែន តែលោក ឆន សុវណ្ណរាជ មិនភ្លេច Surprise ថ្ងៃខួបកំណើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា…មានវិដេអូ

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្ស លោក ឆន សុវណ្ណរាជ ដែលតារាចម្រៀងមួយរូប មានឈ្មោះថាល្បី ប្អូនៗ និងមិត្តតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើនប្រាកដជាបានស្គាល់លោកយ៉ាងច្បាស់ ព្រោះបទចម្រៀងរបស់លោកនីមួយៗ សុទ្ធតែទទួលបានការគាំទ្រយ៉ងខ្លាំង។ តារាចម្រៀងប្រុសស្រស់សង្ហារូបនេះ បានធ្វើឲ្យមហាជននិងមិត្តអ្នកគាំទ្រ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយរូបលោកបាន Surprise ខួបកំណើតអ្នកនាង ឱក សុគន្ធកញ្ញា បើទោះបីជាកន្លងហួសជាច្រើនក៏ដូច។

ជាក់ស្តែងកាលពីយប់ថ្ងៃម្សិលមិញនេះ តារាប្រុសស្រស់សង្ហារូបនេះ បានរៀបចំ Surprise ខួបកំណើតអ្នកនាង ឱក សុគន្ធកញ្ញា យ៉ាងរំភើប បន្ទាប់ពីរូបលោកបានបំពេញភារកិច្ចនៅក្រៅប្រទេសរួចរាល់មក ។ ម្ចាស់បទ “នឹក EX ” រូបនេះ មិនដែលភ្លេចថ្ងៃខួបកំណើតរបស់អ្នកនាង ឱក សុគន្ធកញ្ញា ឡើយ ។ ចំពោះអ្នកម្តាយសម័យថ្មីរូបនេះ កំពុងតែពពោះកូននៅក្នុងផ្ទៃ ពិតជាមានអារម្មណ៍រីករាយ និងរំភើបជាខ្លាំង ចំពោះទឹកចិត្តដ៏ល្អរបស់មិត្តរួមអាជីព និងជាមិត្តភក្តិដ៏ល្អម្នាក់នេះ។

ជាមួយគ្នានោះដែរ លោក ឆន សុវណ្ណរាជ បានបង្ហោះសារថា “រីករាយថ្ងៃកំណើតបាទអ្នកម៉ាក់កញ្ញា សុំទោសផងរាងយឺតបន្តិចហើយ ប៉ុន្តែសំខាន់ក្នុងខែ9 ជូនពរអោយសុខភាពល្អទាំងពីរនាក់ម្តាយកូន ជោគជ័យគ្រប់ភារៈកិច្ច លុយចូលច្រើនណាបាទ ជាពិសេស Charli មានសុខភាពល្អណាក្មួយ🙏💙🙏 អរគុណហាងនំ 21 Barkery សំរាប់នំយ៉ាងស្រស់ស្អាត@ ស្ទូឌីយោ ហង្សមាស Hdtv Aeon 2 Sen Sok”។

ក្រោយពីបានទស្សនាវិដេអូរួចមក ធ្វើឲ្យអ្នកគាំទ្រ និងមិត្តតាមបណ្តាញសង្គមហ្វេសប៊ុក ពោលពាក្យសរសើរមិនដាច់ពីមាត់ ចំពោះមិត្តភាពដ៏ល្អមួយនេះ ដែលមិនដែលភ្លេចថ្ងៃខួបកំណើតរបស់មិត្តភក្តិម្នាក់នេះទាល់តែសោះ បើទោះបីជាមានការងាររវល់ខ្លាំងយ៉ាងណាក៏ដោយ៕

ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment