ចូលរួមរំលែកទុក្ខផង! អ្នកបញ្ចូលសម្លេង លោកប៉ាឈីងចាំង បានទទួលមរណភាពហើយ ដោយសារតែ…

ជប៉ុន៖ ទស្សិកជនទាំងអស់គ្នា ចូលចិត្តគំនូរជីវចល ប្រាកដជាធ្លាប់បានទស្សនារឿង«ក្មេងរពិសឈីងចាំង»ជាក់ជាមិនខាន។

ជាការពិតណាស់ រឿងជាលក្ខណៈគំនូរជីវចលមួយនេះ បានផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយមានអ្នកទស្សនាយ៉ាងច្រើនមិនថាក្មេងចាស់ ប្រុសស្រីឡើយគឺ ភាគច្រើនសុទ្ធសឹងតែ បានទស្សនាស្ទើរតែគ្រប់ៗគ្នា និងមិនអាចទប់សំណើចបាននូវភាពរពិលរប៉ូច របស់ក្មេងតូចឈីងចាំង បានឡើយ។

ទោះបីជា គំនូរជីវចលមួយនេះ លែងមានវគ្គថ្មីៗទៀតក៏ដោយ ក៏នៅតែទទួលបានការគាំទ្រពី សំណាក់ហ្វេនៗដដែល ព្រោះតែវា នៅតែដក់ជាប់នៅក្នុងខួរក្បាល អ្នកដែលធ្លាប់បានទស្សនាជានិច្ចផងដែរ។

ជាក់ស្តែង ថ្មីៗនេះ ដោយយោងតាមសារព័ត៌មានជប៉ុន បានបង្ហាញថា អ្នកបញ្ចូលសម្លេងគំនូរជីវចលដ៏ល្បីមួយនៅក្នុងប្រទេសជប៉ុន ដែលមានឈ្មោះថា Keiji Fujiwara ដែលធ្លាប់មានស្នាដៃទៅលើ ការបញ្ចូលសម្លេងជាតួអង្គឪពុកឈីងចាំង និងគំនូរជីវចលផ្សេងៗទៀតដូចជា តួអង្គ Shuichi Aizawa ក្នុងរឿង «Death Note» តួអង្គ Reno នៅក្នុង«Final Fantasy VII» តួអង្គShirō Fujimoto ក្នុងរឿង «The Blue Exorcist»និង តួអង្គHannes នៅក្នុងរឿង «Attack On Titan» ជាដើម គាត់បានទទួលមរណភាពហើយ ដោយ​សារជំងឺមហារីកក្នុងអាយុ៥៥ឆ្នាំ។

គួររម្លឹកដែរថា កំពូលអ្នកបញ្ចូលសម្លេងជើងចាស់រូបនេះ បានកើតនៅឆ្នាំ១៩៦៤ និងស្លាប់ទៅវិញ ក្នុងឆ្នាំ២០២០ ដោយជំងឺមហារីក។

Related posts

Leave a Comment