ដឹងការពិតហើយ! ស្ត្រីវ័យចំណាស់ម្នាក់នៅសុខៗស្រាប់តែបើកទ្វារអាសន្នបន្ទាន់ពេលយន្ដហោះកំពុងហោះហើរ មានអីចុងក្រោយចាប់មកសួរនាំទើបដឹងរឿងពិត គឺមកពីគាត់…(មានវិដេអូ)

ចិន៖ ហេតុការណ៏ដ៏ភ្ញាក់ផ្អើលខ្លាំងនៅលើយន្តហោះ ដោយស្ត្រីវ័យចំណាស់ម្នាក់បានធ្វើការហោះហើរពីទីក្រុង Wuhan ទៅកាន់ទីក្រុង Lanzhou ប្រទេសចិន ចៃដន្យអីកៅអីរបស់គាត់នៅក្បែរទ្វារអាសន្នបន្ទាន់ បុរសដែលជាបុគ្គលិកនៅលើយន្ដហោះបានដាស់តឿនគាត់ មិនត្រូវបើកទ្វារនោះជាដាច់ខាត ស្រាប់តែដល់ចំនុចមួយស្រាប់តែស្ត្រីវ័យចំណាស់បានបើកទ្វារអាសន្នបន្ទាន់នោះ ធ្វើឲ្យមានការផ្អើលឆោរឡោពេញយន្ដហោះ។ ក្រោយមក យន្ដហោះក៏ត្រូវបានបង្ខំចុះចតវិញ និងពន្យាពេលចំនួន១ម៉ោងក្នុងការហោះហើរ។

ចំណែកស្ត្រីវ័យចំណាស់នោះត្រូវបានប៉ូលិសឃាត់ខ្លួនដើម្បីសួរចម្លើយទើបដឹងការពិតថា៖«ដោយសារអ្នកដំណើរក្នុងយន្ដហោះច្រើនពេក ហើយខ្ញុំមានអារម្មណ៍ថាហប់ខ្យល់ ទើបខ្ញុំបើកទ្វារអាសន្នបន្ទាន់នោះ។» ឯលទ្ធផលចុងក្រោយនោះ ស្រ្តីវ័យចំណាស់រូបនេះ គេមិនច្បាស់ទេថា ក្រោយកើតហេតុ ស្ត្រីវ័យចំណាស់នោះនឹងត្រូវក្រុមហ៊ុនអាកាសយាន្តដ្ឋានពិន័យដោយវិធីណានោះទេ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖

Related posts

Leave a Comment