ធ្លាប់តែឃើញក្នុងរឿង! ស្នេហ៍ជ្រាលជ្រៅពេក ខាងប្រុសដាច់ចិត្តទៅតាមខាងស្រី ដោយប្រើវិធីនេះ…

កាលពីពេលថ្មីៗ នេះបើយោងតាមប្រភពតាមគណនីហ្វេសប៊ុកឈ្មោះ Dorn Sovannya ដែលត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ពីជិវិតបង និងនារីជាដៃគូរបស់បងថា៖ «ទីបំផុត អ្នកទាំងពីរបាននៅជាមួយគ្នាហើយ ចាប់ពីពេលនេះទៅ គ្មានអ្នកណាអាច
មកបំបែកបំបាក់អ្នកទាំងពីរបានទៀតឡើយ តែសូមឱ្យជាតិក្រោយ អ្នកទាំងពីរបាននៅជាមួយគ្នារហូតដល់ចាស់ព្រឹទ្ធ ចាស់ព្រេង រហូតដល់ស្លាប់រៀងខ្លួន កុំឱ្យរស់នៅបានតែពាក់កណ្ដាលជីវិតបែបនេះទៀតអី ។ តែមិនថា យ៉ាងណាក៏អ្នកទាំងពីរនៅតែបាន

ជួបគ្នាក្នុងឋានសោយសុខ នាបរមលោក តែប៉ុណ្ណេះក៏ពួកយើងសប្បាយចិត្តហើយ ។ លាហើយបងប្រុស លាជារៀងរហូត គ្មានថ្ងៃអាចត្រលប់ពួកបងទៅបានសុខហើយ កុំបារម្ភពីខាងនេះអី ខ្ញុំនឹងជាអ្នកមើលថែម៉ាក់ប៉ាគ្រួសារខ្លួនឯង ពួកបងនៅជាមួយគ្នាឱ្យបានសុខចុះ ។ ខាងស្រីគ្រោះថ្នាក់ចរាចរណ៍(ស្លាប់ទៅជាងមួយឆ្នាំហើយ) តែបងប្រុសខ្ញុំ ទើបតែលោតទឹកសម្លាប់ខ្លួន» ៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment