Connect with us

កម្សាន្ត

សមជា​អភិជន​មែន! គ្រាន់តែ​សែន ​លោកតា ស៊ឹម សូ​លិ​កា ចំណាយ​ជ្រូក​ខ្វៃ រហូតដល់​…

Published

on

បើនិយាយដល់ឈ្មោះអ្នកនាង ស៊ឹម សូលិកា និងលោក អេង ឬទ្ធី នោះ ប្រិយមិត្តច្បាស់ជាឃើញហើយថាគូស្វាមីភរិយា ជាពិធិករ និងជាពិធីការិនី រាត្រីពណ៌ស្វាយ ទាំងពីរនាក់នេះធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូនមហាជនខ្មែរ ជាពិសេសអ៊ុំៗ ពូមីង និងអ្នកនិយមស្ដាប់ចម្រៀងតារាខ្មែរជើងចាស់ពីមុនៗមក ។

តាំងពីរៀបការ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៩ រហូតមកដល់នឹងពេលនេះអ្នកទាំងពីរមិនទាន់ទទួលដំណឹងល្អណាមួយនៅឡើយ ទោះយ៉ាងអ្នកទាំងពីររស់នៅកាន់តែមានសុភមង្គលជាខ្លាំង ជាមួយនឹងកូនស្រីរបស់តារាស្រី ស៊ឹម សូលិកា ដែលជាកូនអតីតប្តីមុននោះ ។

ស្របពេលកំពុងរស់នៅយ៉ាងមានសុភមង្គលនេះ ពួកគេទាំងពីរនាក់កំពុងសំបូរសប្បាយចាយលើគំនរទ្រព្យជាមួយនឹងការប្រើប្រាស់សម្ភារៈទំនើបៗ ដែលគ្រាន់តែគ្នា ៣ នាក់ ពួកគេមានរថយន្តទំនើប ៣ គ្រឿងបាត់ទៅហើយ ។

យ៉ាងណមិញ កាលពីប៉ុន្មានខែមុន ទើបតែបង្ហាញរថយន្តមួយគ្រឿង លំដាប់មន្ត្រីទូត ទៀតផង ពួកគេមើលទៅសំបូរសប្បាយក៏ពិតមែន តែទម្រាំមានលុយទាំងនេះអ្នកនាង ស៊ឹម សូលិកា ធ្លាប់បញ្ជាក់ប្រាប់ថា បាយទឹកមិនទៀងទាត់សំរាកមិនគ្រប់គ្រាន់យកជីវិតធ្វើដើមទុនប្រឹងប្រែងតស៊ូអត់ធ្មត់ផ្ចិតផ្ចង់ស្មោះត្រង់ ប្រាក់ចំណូលប្រាកចំណាយចាំបាច់មិន ប្រាក់សន្សំម្នាក់ៗខំណាស់ប្រឹងណាស់ ទម្រាំមានឱកាសបានរស់នៅប្រកបជីវភាពល្អសមរម្យមាន មានសេចក្តីសុខសុភមង្គល ។

ទោះបីជាធ្លាប់បញ្ជាក់បែបនេះក៏ពិតមែន តែនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ នេះ អ្នកនាង ស៊ឹម សូលិកា ហាក់ចំណាយឈុតធំលំដាប់អភិជនតែម្តង ដែលគ្រាន់តែសែនលោកតាចំណាយជ្រូកខ្ចៃរហូតដល់ ៩ ក្បាលឯណោះ ហើយតាមដឹង ១ ក្បាលមានតម្លៃមិនក្រោម ១០០ ដុល្លារនោះទេ អាចហក់ដល់ ២០០ ដុល្លារ ៣០០ ដុល្លារក៏មាន ។

រួមជាមួយគ្នានេះផងដែរ អ្នកនាង ស៊ឹម សូលិកា បង្ហោះថតភ្ជាប់ជាមួយសែនលោកតាជាមួយជ្រូកខ្វៃត្រៀមត្រា អ្នកនាង ស៊ឹម សូលិកា បានបួងសួង និងជូនពរថា៖ “លោកតា លោកតា…កូនចៅសុំមានលាភមានជ័យ សិរីសួស្ដី មានទ្រព្យសម្បត្តិស្តុកស្ដុម្ភ មានសុខភាពល្អ សំណាងល្អ អាយុវែង មានយសថ្កើងស័ក្តិ សូមជូនពរបងប្អូនកូនក្មួយទាំងអស់គ្នា បានសម្រេចបំណងប៉ងប្រាថ្នា ត្រជាក់ត្រជុំ រកស៊ីមានបាន ហេងហេង”

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះស្ដាប់វីដេអូខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

កម្សាន្ត

ទៅរកឯណាបានប្តីបែបនេះ ខាន់ ជេមស៍ ខ្លាចប្រពន្ធមិនស្អាត សុខចិត្តទៅអង្គុយចាំប្រពន្ធ ថែសម្រស់(មានវីដេអូ)

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ ចាប់តាំងពីពេលដែលតារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោក ខាន់ ជេមស៍ បើកបង្ហាញមុខមាត់ឲ្យមហាជនបានស្គាល់ភរិយាខ្លួន គេតែងតែឃើញតារាចម្រៀងប្រុសរូបនេះយកចិត្តទុកដាក់លើប្រពន្ធ និងចំណាយពេលនៅជាមួយប្រពន្ធស្ទើរគ្រប់ពេលវេលាក្រោយពីទំនេរពីការងារ ។

មួយវិញទៀត រាល់សកម្មភាពតារាចម្រៀងប្រុសរូបនេះ និងភរិយាតែងតែបង្ហាញឲ្យមហាជនបានឃើញពីទំនាក់ទំនងក្នុងគ្រួសារយ៉ាងកក់ក្តៅ និងមានសុភមង្គលជានិច្ច ។ ម្យ៉ាងវិញទៀត រូបលោកតែងតែយកចិត្តទុកដាក់លើភរិយារបស់ខ្លួន និងតែងតែឃើញវត្តមានទាំងគូតែម្តងរាល់ពេលបង្ហាញខ្លួនម្តងៗ ។

ជាពិសេសទៀតនោះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រ ជាពិសេសគឺសុភាពនារីៗតែម្តង គឺថាមានកូនចិត្តលួចច្រណែន នឹងភរិយារបស់លោកមិនស្ទើរនោះទេ ដែលមានស្វាមីដ៏ល្អ ចេះយល់ចិត្តមើលថែឲ្យតម្លៃបែបនេះ ។

ជាក់ស្តែង កាលពីថ្ងៃទិ២១ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ លោក ខាន់ ជេមស៍ ថែមទាំងខ្លាចភរិយាខ្លួនមិនស្អាត ចង់ឲ្យភរិយាក្មេងជាងវ័យ សុខចិត្តជួនភរិយាទៅទទួលសេវាកម្មថែរក្សាសម្រស់ ព្រមទាំងបានអង្គុយរង់ចាំភរិយាទាំងក្តីស្រលាញ់ ទឹកមុខញញឹមមើលទៅពិតជាមានក្តីសុខខ្លាំងបំផុត ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

ដូចគូស្នេហ៍វ័យក្មេង! ស្វាមី ដាញ់ ម៉ូនីកា ពូកែប្រើពាក្យផ្អែមឱ្យប្រពន្ធរំភើបចិត្តណាស់

Published

on

By

ហ្វេសប៊ុក៖ ពិតណាស់ អតីតតារាសម្តែងស្រីធ្លាប់ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដាញ់ ម៉ូនីកា បានឃ្លាតឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រា្តលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែកុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។

ទោះបីជាកំពុងរស់នៅស្រុកគេ តែជាញឹកញាប់ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្តែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនដែលដាច់នោះឡើយ មិនធ្វើឲ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗជាមួយពាក្យសម្តីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្តីស្រលាញ់រវាងនាង និងស្វាមីបញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះប្តីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នាប្រកបដោយក្តីសុខបំផុត ។

ខណៈរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាជាង ១០ ឆ្នាំមកនេះ ថែមទាំងទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ទៀតនោះ មើលទៅជីវិតគ្រួសាររបស់ ដាញ់ ម៉ូនីកា មិនដែលបាត់បង់ភាពផ្អែមល្ហែមសោះ បែរជាកាន់តែស្រលាញ់យកចិត្តថ្លើមគ្នាដូចគូស្នេហ៍ក្មេងៗ ។

តួយ៉ាង កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២២ ទើបតែកន្លងទៅនេះ គេបានឃើញស្វាមី ដាញ់ ម៉ូនីកា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកប្រកបដោយភាពផ្អែមល្ហែមដាក់ប្រពន្ធបែបនេះថា៖ “ទោះបីកាលៈទេស នឹង គ្រា ដ៏លំ បាក យ៉ាង ណា ក៏អូន នៅ ជាមួយ បង ជានិច្ច និង តែង តែ ផ្តល់ កំលាំង ចិត្ត អោយ បងរហូត អរ គុណ ប្រពន្ធ សម្លាញ់ love you for ever” ។

ក្រោយឃើញសារដ៏ផ្អែមល្ហែមរបស់ស្វាមីខ្លួនបែបនេះហើយ ស្រាប់តែ ដាញ់ ម៉ូនីកា តបវិញទាំងចិត្តរំភើបយ៉ាងដូច្នេះថា៖ “រកពាក្យអីនិយាយមិនចេញទេ ពិតជាមានអារម្មណ៍ថារំភើប និងញញឹមមិនដឹងខ្លួនមែន អូនអរគុណបងដូចគ្នា ប្ដីសម្លាញ់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

កម្សាន្ត

រំលង ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ធំពេញរូបពេញរាង ជាកូនក្រមុំដ៏ស្រស់ស្អាតមើលមិនចង់ស្គាល់

Published

on

By

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជានៅចាំបាននូវទឹកដមសំឡេងដ៏ផ្អែមពីរោះរបស់ក្មេងស្រីម្នាក់ឈ្មោះថា រ៉ន ចាន់ឌីន ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កាលពីអំឡុងឆ្នាំ ២០១៧ កន្លងទៅ ហើយកាលនោះ ចាន់ឌីន បានលើកយកបទចម្រៀង «កំពង់ហ្លួងដូចងចិត្ត» យកមកបង្ហើសំនៀងយ៉ាងពីរោះគ្រលួចអង្រួនពេញឆាកហង្សមាសតែម្តង ។

ពិតណាស់ ពេលវេលាពិតជាលឿន ដោយរំលងហួសតែប៉ុន្មានឆ្នាំសោះ ក្មេងស្រីដែលមានសម្បុរស្រអែមស្រស់ម្នាក់ ពេលនេះបានធំពេញរូបពេញរាងក្លាយជានារីក្រមុំដ៏ស្រស់ស្អាត មានសាច់ឈាមភ្លឺស្រស់ថ្លាទ្រលុកទ្រលន់ ស្នាមញញឹមនៅតែស្រស់ស្អាតទាក់ទាញក្រសែភ្នែកមហាជនអ្នកគាំទ្រដដែរ ។

ដោយឡែក កាលពីពេលថ្មីៗមកនេះ ចាន់ឌីន បានបង្ហោះរូបភាព ២ សន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុក មួយសន្លឹកគឺជារូបថតកាលនាងឡើងឆាកប្រឡងចម្រៀងដំបូងៗ និងមួយសន្លឹកទៀតគឺជារូបថតរបស់នាងបច្ចុប្បន្ន ។

ក្រោយឃើញ ចាន់ឌីន យករូបថតទាំង ២ មកប្រៀបធ្រៀបគ្នា ហាក់ធ្វើឲ្យមហាជនអ្នកគាំទ្រនឹងរឭកដល់អតីតកាលមិនស្ទើរឡើយ ហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ខ្លួនក្រញ៉ាង ព្រោះមិននឹកស្មានថារំលងហួសតែ ៤ ឆ្នាំសោះ រ៉ន ចាន់ឌីន ប្រែប្រួលខ្លាំងដូចមនុស្ស ២ នាក់ផ្សេងទៀតអ៊ីចឹង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ