ទីបំផុត ស្គាល់ហ្វេសប៊ុក តួទេវតា ឆ្នាំថ្មី ឆ្នាំជូត ព្រះនាងគោរាគទេវី ហើយ ពិតជាស្រស់ស្អាតណាស់ ដែលជានិស្សិតឆ្នាំទី៤ រៀននៅ… (មានវីដេអូ)

ទេវតាឆ្នាំថ្មី ឆ្នាំជូត បានយាងចុះមកហើយ នាវេលាម៉ោង ២០ និង៤៨ នាទីយប់ ថ្ងៃចន្ទ ៦ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២០ ម្សិលមិញនេះ ដែលត្រូវនឹងវេនព្រះនាង គោរាគទេវី ជាបុត្រីទី ២ នៃកបិលមហាព្រហ្ម។ ក្នុងនោះ ខាង ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក) ក៏មានការផ្សាយជូន ពីដំណើរយាងរបស់ទេវតា ដូចរៀងរាល់ឆ្នាំ ផងដែរ។

អ្វីដែលរឹតតែ ធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងនោះគឺ ការរៀបចំថតសម្តែង ពីការយាងចុះនៃទេវតាឆ្នាំថ្មីនេះ ឃើញមានលក្ខណៈប្លែក ជាងរាល់ឆ្នាំ ដោយមានការរៀបចំតុបតែង យ៉ាងសម្រិតសម្រាំង និង គួរឱ្យចង់ទស្សនាជាទីបំផុត។

មួយវិញទៀត មហាជនមួយចំនួនធំ ក៏មានការចាប់អារម្មណ៍ នូវសម្រស់ដ៏ស្រស់ស្អាត របស់តួទេវតា ឆ្នាំថ្មីនេះ ថែមទៀតផង ដែលតួទេវតារូបនេះមានឈ្មោះ គីង វិច្ឆិកា ជានិស្សិតឆ្នាំទី៤ នៃមហាវិទ្យាល័យ អប់រំសិល្បៈ មនុស្សសាស្ត្រ របស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ហើយក៏ទើបទទួលបាន ជ័យលាភី ចំណាត់ថ្នាក់លេខ ១ ក្នុងកម្មវិធី ”ធីតាឯកសង្រ្គាន្តឆ្នាំ២០២០” ដែលបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ៤រោច ខែចេត្រ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។

តួទេវតា រូបនេះក៏បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា “ទេវតាឆ្នាំថ្មី ព្រះនាង គោរាគទេវី ក្នុងនាងខ្ញុំជាតួទេវតាឆ្នាំថ្មី ព្រះនាងគោរាគទេវី សូមជូនពរ ពុកម៉ែ បងប្អូន ជួបតែសេចចក្តីសុខ រកសុីមានបាន ត្រជាក់ត្រជុំ សុខដុមរមនា”៕

Related posts

Leave a Comment