គួរឲ្យអាណិតនាយ! តាក់សុី ណាស់ រថយន្តទិញមិនទាន់បានប៉ុន្មានផង ស្រាប់តែខូចម៉ាសុីន ដល់ពេលអោយជាងឆែកមើល ខូចមិនចេះតិច និយាយអោយចំគឺរថយន្តចង់រលួយតែម្តង មានវីដេអូ

ដូចដែលប្រិយមិត្ដបានដឹងហើយ ដែលកាលពីពេលថ្មីៗនេះ នាយ តាក់សុី ទើបតែទិញរថយន្ដមួយគ្រឿងសម្រាប់ទុកជាមធ្យោបាយធ្វើដំណើរ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 កាលពីថ្ងៃទី១៧ ខែកញ្ញា នេះ បានសរសេរប្រាប់ឱ្យដឹងថា៖”មកអបអរជាមួយនឹងនាយតាក់ស៊ី ដែលបាននាំសមាជិកថ្មីចូលផ្ទះ ហើយពេលនេះ សូមអោយបងជួបតែសំណាងល្អអរគុណដល់ គ្រុប ស្រលាញ់មួយជីវិត បេះដូងមនុស្សធម៏ ដែលបានរៃគ្នា ជួយបានខ្លះ ខ្លះទៀត គឺខ្វះគេសិន”។

ដោយឡែកក្រោយពីនាយ តាក់ សុី ទិញរថយន្ដនេះ មិនទាន់បានប៉ុន្មានផង និងនៅមិនទាន់ឲ្យថ្លៃរថយន្ដគ្រប់ចំនួនទៀតនោះ ស្រាប់តែនាខណៈមុននេះបន្ដិច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគណនី ហ្វេសប៊ុក លោក K01 ដដែលបានសរសេរប្រាប់ឱ្យដឹងថា៖”អាណិតណាស់ សំឡាញ់តាក់ ស៊ីអើយ ជួបជិះតាមផ្លូវខូចម៉ាស៊ីន ពេលឆេះម៉ាស៊ី ខូចម៉ាស៊ីនត្រជាកវិញម្តង ពេលមកដល់ជាង ខូចបូមចង្កូតផង ខូចជើងក្រោមទៀត ព្រោះឡានចង់រលួយហើយ”៕

សូមទស្សនាវីដេអូខាងក្រោម

Related posts

Leave a Comment