អីយ៉ា! លោក ព្រាប សុវត្ថិ បណ្តើរគ្រួសារទៅវត្តជុំគ្នា ពិតជាមានសុភមង្គលខ្លាំងណាស់

ភ្នំពេញ ៖ ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរបានឈានមកដល់បិណ្ឌ ១៣ ហើយបើគិតត្រឹមថ្ងៃ ១៣ រោជ ខែភទ្របទ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ។ ពុទ្ធសាសនិកជនខ្មែរ បានជួបជុំបងប្អូន ឪពុកម្ដាយ រួចហើយធ្វលចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានចែកឋានទៅ ។ក្រឡេកមកមើលគ្រួសារកំពូលតារាចម្រៀង ព្រាប សុវត្ថិ ឯណេះវិញ ក៏មិនភ្លេចប្រពៃណីទំនៀមទម្លាប់ខ្មែរនោះដែរ ។ បើតាមគណនីហ្វេសរបស់លោក សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងរបស់ លោក ព្រាប សុវត្ថិ បានបង្ហោះរូបទៅវត្តជុំគ្រួសាររួមមាន លោក ព្រាប សុវត្ថិ ជាឪពុក និង ម្ដាយ រួមទាំងប្អូនទាំងពីររបស់គេគឺ សុវត្ថិ មុន្នីនាគ និង សុវត្ថិ សិរីវុឌ្ឍ ហើយក៏មានវត្តមានរបស់លោកយាយម្នាក់ដែរ ។

អ្វីដែលធ្វើឱ្យមហាជនមានការចាប់អារម្មណ៍នោះ គឺឪពុកកូន ព្រាប សុវត្ថិ មើលទៅក្មេងៗដូចគ្នា បើអ្នកណាមិនដឹងនឹងគិតថា ប្រហែលជាពួកម៉ាកនឹងគ្នាហើយ ។ គ្រួសារលោក ព្រាប សុវត្ថិ នាពេលបច្ចុប្បន្នកំពុងអង្រួនពិភពសិល្បៈខ្មែរយ៉ាងសម្បើម ដែល ៤ នាក់ឪពុកកូនតែងឡើងច្រៀងលើឆាករួមគ្នាកម្រខាន ហើយជាពិសេសនោះថែមទាំងមានអ្នកម៉ាក់ជាអ្នករៀបចំសំលៀកបំពាក់ដោយផ្ទាល់ ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment