សូមប្រយ័ត្នទាំងអស់គ្នា! បុរសម្នាក់កំពុងតែដេកសុខៗស្រាប់តែគ្រវាសដៃមកចំនិងព្រីភ្លើងបណ្ដាលអោយឆក់ស្លាប់ភ្លាមៗតែម្ដង

ថៃ ៖ កាលពីថ្ងៃទី ២៦ ខែកញ្ញា ២០១៩ មានករណីយុវជនម្នាក់ កំពុងតែគេង ហើយគាត់ចូលចិត្តដាក់ព្រីភ្លើងសាកថ្មទូរស័ព្ទក្បែរកន្លែងគេង ពេលដេកលក់គ្រវាសដៃចំព្រីភ្លើងបណ្តាលអោយឆក់ស្លាប់ទាំងវ័យក្មេង ហេតុការណ៍នេះកើតឡើង នៅភូមិលេខ ៩ ឃុំតាយ៉ៃរង ស្រុកស្ទោងបាងដាង ខេត្តឆៃយ៉ាភូមិ ។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា យុវជនខាងលើនេះ អាយុ ១៨ ឆ្នាំរស់នៅភូមិលេខ ៩ ឃុំតាយ៉ៃអនុ ស្រុកណងបៅដាង ខេត្ដឆៃយ៉ាភូមិ តាមទំលាប់របស់គាត់ មុនពេលគេង គាត់តែងតែចូលចិត្តសាកថ្មទូរស័ទ្ទនៅជីតខ្លួន

ពេលដេកលក់គាត់បានគ្រវាសដៃចំព្រីភ្លើងបណ្តាលអោយឆក់ស្លាប់ទាំងវ័យក្រោយពេលពិនិត្យសាកសពលោកវរសេនីយ៍ទោ Withun Phaphonngam បានប្រាប់ឲ្យដឹងថា យុវជនខាងលើនេះ ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតមែន ព្រោះតែគាត់ចូលចិត្តចុចទូរស័ទ្ទលេង មុនពេលគេង ហើយថ្ងៃមួយអកុសលក៏គេងលង់លក់ ក្រវីដៃចំព្រឺភ្លើងស្លាប់តែម្តង។ជាចុងក្រោយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្ន កុំដាក់ព្រីភ្លើងសាកថ្មទូរស័ព្ទក្បែរកន្លែងគេង ប្រយ័ត្នដូចករណីនេះ.ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment