អីយ៉ា! ប្អូនស្រី ចាន់ ឡា ចេញចម្រៀង Original Song របស់ខ្លួនស្តាប់ហើយពិរោះណាស់ (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនបានស្គាល់បានច្បាស់ហើយថា ប្អូនស្រី លៀង ចាន់ អតីតបេក្ខនារីក្នុងកម្មវិធី X Factor Cambodia ក្រោយពីបានឆ្លងកាត់វគ្គជម្រុះជាច្រេីន រហូតឈានចូលមកដល់វគ្គ THE SIX CHAIR CHALLENGE គឺត្រូវបានបាត់បង់ឱកាសក្នុងការឈានទៅវគ្គបន្តទៀត ដោយប្អូនស្រីធ្វេីមិនបានល្អ និងមិនត្រូវបានគណកម្មការ ណុប បាយ៉ារិទ្ធ ជ្រើសរើសអោយអង្គុយកៅអីទាំង៦ផងនោះ។យ៉ាងណាមិញ ពេលនេះប្អូនស្រី ចាន់ឡា បានចេញចម្រៀងបទថ្មីដំបូងរបស់ខ្លួន ដោយជាការនិពន្ធដោយផ្ទាល់ពីលោក អុី ណូ បន្ទាប់ពីបានសន្យាកាលពីកន្លងទៅថ្មីៗនេះ។ ក្នុងនោះដែរ តារាចម្រៀងដ៏ល្បីក្នុងផលិតកម្មសាន់ដេ រូបនេះ ក៏បានមានការលេីកឡេីងថា៖ «ថ្ងៃនេះជាថ្ងៃដែលប៉ាម៉ាក់ខ្ញុំផ្តល់កំណើតអោយខ្ញុំ

សូមគោរពអរគុណលោកប៉ាអ្នកម៉ាក់ ដែលបីបាច់ថែរក្សារកូនបានយ៉ាងល្អ ហើយអោយកូនមានថ្ងៃនេះ ចំណងដៃថ្ងៃនេះ ខ្ញុំសូមផុសបទភ្លេងថ្មីមួយបទ ដែលជាការនិពន្ធទំនុកច្រៀង និង Melody ថ្មី ដោយខ្ញុំបាទផ្ទាល់ រួមជាមួយក្រុមការងារ Original របស់ខ្ញុំបាទផងដែរ។ បទចម្រៀង“ស្រ្តី” ជាការនិពន្ធទំនុកច្រៀង និង Melody ដោយ Mao Klee, និពន្ធបទភ្លេងថ្មីដោយ Deeo / Mao Klee, សម្រួលតន្រ្តីដោយ ប៉ាវប៉ាវ និងជាការបកស្រាយដោយ ចាន់ឡា»។សូមទស្សនាវីដេអូខាងក្រោម។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment