ព្រពៃណាស់! គង់ វង្សយ៉ាទី រៀបចំនូវសម្ភារៈមួយចំនួនសម្រាប់ចែក ជូនដល់អ្នកដែលមានជីវភាពខ្វះខាត

ប្រភពហ្វេសបុក ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយស្រីស្អាត គង់ វង្សយ៉ាទី ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនដោយមានការលើកឡើងថា ស្អាតហើយចិត្តល្អទៀតពិតជាគួរ ឱ្យសរសើរណាស់ បានរៀបចំនូវសម្ភារមួយចំនួនសម្រាប់ចែក ជូនដល់អ្នកដែលមានជីវភាពខ្វះខាត ទឹកចិត្តរបស់ គង់ វង្សយ៉ាទី ទោះបីមិនមែនជាអំណោយដែលមានចំនួនច្រើនតែ គង់ វង្សយ៉ាទី បានឱ្យដឹងថានេះជាទឹក ចិត្តរបស់នាងដែល ជួយ គ្នាក្នុងគ្រាមានអាសន្ន និងខ្វះខាតតែប៉ុណ្ណោះ

អ្វីដែលសំខាន់នោះការដែលនាងបង្ហោះក្នុងហ្វេសប៊ុកនេះ មិនមែនចង់បានមុខមាត់ឬចំណាប់អារម្មណ៍អ្វីទេនាងគ្រាន់តែចង់ឱ្យ អ្នកមានធនធានអាចចែករំលែកជួយដល់ អ្នកដែលខ្វះខាតប៉ុណ្ណោះ ។ ការលើកឡើងរបស់ គង់ វង្សយ៉ាទី ក៏ទទួលបានសរសើរពីសំណាក់មហាជននិងអ្នកគាំទ្រផងដែរ ស្របពេលវីរុសកូវីដ១៩

កំពុងរាតត្បាតគេសង្កេតឃើញតារាជាច្រើនក៏បានបរិច្ចាគជាធនធាន និងសម្ភារនានា ដើម្បីចូលរួមទបស្កាត់ទៅតាមលទ្ធភាព គង់ វង្សយ៉ាទី ត្រូវបានគេចាត់ទុកជាតារាសិល្បៈ ដែលមានជីវភាពហាយសូរ មិនចាញ់តារាល្បីលំដាប់ប្រទេសនោះទេ ទោះបី ជាមានវ័យច្រើនល្មម

រៀបការក៏ពិតមែនតែស្រីស្អាតរូបនេះមិនទាន់ចង់បញ្ចប់ជីវិតនៅលីវនៅឡើយទេ ហ្វេនៗកុំពុងតែគាំទ្ររូបនាងខ្លាំង ដែលនាងមានចិត្តបុណ្យនិងបានបង្ហាញអោយ មហាជនឃើញនូវវប្បធម៍ចេះជួយគ្នាក្នុងគ្រាមានអាសន្ន

Related posts

Leave a Comment