ផ្អែមល្អែមដល់ហើយ! លោក ខេមរៈ សេរីមន្ត ធ្វើអោយខួបកំណើតជូនភរិយាយ៉ាងឡូយ មើលទៅពិតជាមានសុភមង្គលណាស់

ភ្នំពេញ៖ មហាជាច្រើនបានដឹងច្បាស់ហើយថា បន្ទាប់ពីលោក ខេមរៈ សេរីមន្ត បានបើកចំហអោយដឹងពីរឿងលោកមានប្រពន្ធ និងកូនរួចមក លោកហាក់បញ្ចេញភាពផ្អែមល្អែមបន្តិចម្ដងៗ អោយប្រិយមិត្តបានដឹង។ដូចជាពេលកន្លងទៅ លោកបានបង្ហោះ រឿងដែលរីករាយបំផុត ដែលទទួលបាននូវសមាជិកថ្មី (កូន) ក្នុងគ្រួសារមួយនាក់បន្ថែមទៀត។ ដែលបច្ចុប្បន្នតារាប្រុសរូបនេះ បានទទួលបានចំណងដៃ កូនប្រុសស្រី៣នាក់រួចមកហើយ ដែលកូនទី ៣ទើបតែកើតនាពេលថ្មីៗកន្លងទៅនេះ។ក្រោយពីសម្រាកពីការងារ លោកក៏បាន ផ្តល់ក្តីសុខយ៉ាងពេញលេញទៅកាន់ភរិយា ជាទីស្រលាញ់ទាំងសរសៃនៅខ្ចី

នាំនាងដើរលេងអោបថើបគ្នាយ៉ាងផ្អែមល្ហែម នៅលើឡានស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួន ។ហើយនាពេលថ្មីៗនេះ លោកក៏បានទម្លាយរូបភាពផ្អែមល្ហែមជាច្រើនសន្លឹក នៅក្រៅប្រទេសនៅក្នុងថ្ងៃខួបកំនើតភរិយាលោក ដោយបានឲ្យដឹងថា៖ «ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់ភរិយាសម្លាញ់សូមអោយអូនមានសុភាពល្អនឹងសុភមង្គលជារៀងរហូត(រូបកាល4,5ឆ្នាំមុន)»៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment