អុញនោះ! ក្រោយនាយ តាក់ ស៊ី ទិញឡានជិះមានការរិះគន់ ស្រាប់តែពេលនេះលោកបានចេញមុខបកស្រាយហើយ

ហ្វេសប៊ុក៖ មហាជនជាច្រើនពិតជាដឹងច្បាស់ហើយថា កាលពីពេលថ្មីៗនេះ នាយ តាក់សុី ទើបតែទិញរថយន្ដមួយគ្រឿងសម្រាប់ទុកជាមធ្យោបាយធ្វើដំណើរ។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក លោក K01 កាលពីថ្ងៃទី១៧ ខែកញ្ញា នេះ បានសរសេរប្រាប់ឱ្យដឹងថា៖”មកអបអរជាមួយនឹងនាយតាក់ស៊ី ដែលបាននាំសមាជិកថ្មីចូលផ្ទះ ហើយពេលនេះ សូមអោយបងជួបតែសំណាងល្អអរគុណដល់ គ្រុប ស្រលាញ់មួយជីវិត បេះដូងមនុស្សធម៏ ដែលបានរៃគ្នា ជួយបានខ្លះ ខ្លះទៀត គឺខ្វះគេសិន”។យ៉ាងណាមិញ នាខណៈកាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក សាន្ដ ប៊ុនធឿន ចាងហ្វាងកាសែត ស្នេហាជាតិ បានជួបសំភាសន៏ជាមួយនាយ តាក់ សុី ជំរុញទៅលើរឿងទិញរថយន្ដ ដែលត្រូវបានមតិមហាជនរិះគន់ ដោយនាយ តាក់សុីបានបកស្រាយថា៖

”មូលហេតុដែលខ្ញុំទិញរថយន្ដនេះ ព្រោះដោយសារតែ ខ្ញុំមានជំងឺទឹកនោមផ្អែម មិនអាចធ្វើដំណើរតាមម៉ូតូបាន ពេលខ្លះមិនស្រួលខ្លួន ទើបគ្រុបសម្លាញ់មួយជីវិត បានឧបត្ថម្ភថវិកាមួយចំនួន បានជិត ២ពាន់ដុល្លារ ដើម្បីទិញរថយន្ដ Corolla 95 តម្លៃ ៤៣៥០ដុល្លារ ប៉ុន្ដែនៅខ្វះគេ ប្រហែលជាង២០០០ដុល្លារទៀត”៕ សូមទស្សនាវីដេអូខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment