ញាក់សាច់! ដេននី ក្វាន់ បិណ្ឌ ១១ ម្សិលមិញពាក់មាសចាំងភ្នែកយាយៗតែម្តង

ភ្នំពេញ៖ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ គឺត្រូវជាថ្ងៃបុណ្យកាន់បិណ្ឌវេន ១១ ដោយប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់បានធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃគង់នៅទីវត្ត ដើម្បីធ្វើបុណ្យឧទ្ទិសដល់បុព្វការីជនដែលបានចែកឋានទៅក្នុងរដូលកាលបុណ្យភ្ជុំនេះ ។ដោយឡែកសម្រាប់តារាស្រី ដេននី ក្វាន់ ក៏មិនខុសគ្នាប៉ុន្មាននោះដែរ ដោយក្នុងបិណ្ឌវេន ១១ ម្សិលមិញនេះ នាងបានទៅចូលរួមកាន់បិណ្ឌនៅវត្តមួយ តែយ៉ាងណាតារាស្រីរូបនេះមិនបានបញ្ជាក់ថានៅវត្តមួយណាឡើយ គ្រាន់តែនាងបានសរសេរលើគណនីហ្វេសប៊ុកខ្លួនថា

«បិណ្ឌទី ១១ ហេីយ ទេីបបានមួយវត្តទេ ជូនបុណ្យទៅបងប្អូនទាំងអស់គ្នាផង» ។ ជាមួយនឹងការធ្វើបុណ្យទាន់រដូវកាលរបស់តារាស្រីរូបនេះ ក៏ត្រូវបានមហាជនពិសេសអ្នកគាំទ្រស្ញើចសរសើរពីទឹកចិត្តជ្រះថ្លាមួយនេះដែរ ។យ៉ាងណាមិញអ្វីដែលធ្វើឱ្យមហាជន និង អ្នកគាំទ្រចាប់អារម្មណ៍ជាពិសេសនោះ គឺថ្ងៃដាក់បិណ្ឌវេនទី ១១ នោះ តារាស្រី ដេននី ក្វាន់ បានតុបតែងខ្លួនយ៉ាងស្រស់សោភាខ្លាំង ដោយអាវប៉ាក់ និង សំពត់ហូលផាមួងយ៉ាងស័ក្តិសម

ក្នុងនោះក៏មានការំលេចគ្រឿងមាសឈុតធំៗទាំងតម្លឹងៗពាក់ស្រោបលើខ្លួនឡើងចាំងភ្នែកអ្នកចូលរួមកាន់បិណ្ឌវេនទី ១១ ក្នុងវត្តនោះដែរ ជាពិសេសគឺយាយជី តាជី តែម្តង ។ ជាមួយនឹងការពាក់មាសទាំងតម្លឹងរបស់តារាស្រី ដេននី ក្វាន់ នោះទៀតសោត ក៏បានធ្វើឱ្យគ្រប់គ្នាដែលមានវត្តមានក្នុងវត្តលាន់មាត់សរសើរពីជោគវាសនាខ្ពស់របស់នាងដែលមានទាំងរូបសម្ផស្ស និង ទ្រព្យសម្បត្តិបរបូរផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment