អាណិតគាត់ណាស់! តារាកំប្លែងលោក សាន ម៉ៅ រៀបរាប់ថាប្រហែលជាតិនេះខ្ញុំក្លាយជាមនុស្ស គ ហើយមើលទៅ

ហ្វេសប៊ុក៖ កើតមកលើលោកនេះ ជីវិតរបស់មនុស្សយើងម្នាក់ បានឆ្លងកាត់ទុក្ខលំបាកជាច្រើន មិនថា អ្នកមាន ឬអ្នកក្រ គឺតែងតែមានទុក្ខ គ្មាននរណាម្នាក់អាចគេចផុតពីការកើតទុក្ខបាននោះទេ ។ ចំណែកឯជីវិតតារាកំប្លែងក៏ដូចគ្នា នៅលើឆាក ជាមនុស្សម្នាក់ ដែលធ្វើឲ្យអ្នកទស្សនាសើចសប្បាយ ក្អាកក្អាយ តែនៅក្រោយខ្នងវិញ មានទុក្ខសោករាប់មិនអស់។ ជាក់ស្តែងដូចជាលោក សានម៉ៅ និងលោកក្រឹប បានធ្លាក់ខ្លួនឈឺទាំងពីរនាក់។យ៉ាងណាមិញ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសាររៀបរាប់ពីទុក្ខលំបាករបស់លោក សាន ម៉ៅ តារាកំប្លែង ទាំងទឹកភ្នែកថា «ពេលឃើញនាយសានម៉ៅសរសេអក្សរទាំងទឹកភ្នែកធ្វើអោយខ្ញុំ ហូទឹកភ្នែកតាម ស្ថានភាពតារាកំប្លែង នាយ សាន ម៉ៅ បានធូបន្តិច តែបំពងសំលេងគឺមិនអាចនិយាយបាន ធ្វើអោយ តារាកំប្លែង សរសេអក្សអោយខ្ញុំទាំងហូទឹកភ្នែកថា

មិនដឹងថាជាតិនេះអាចនិយាយបានឬក៏យ៉ាងណាទេជីវ៉ាអើយ ប្រហែលជាខ្ញុំក្លាយជាមនុស្សគរហើយមើលទៅខ្ញុំដូចគ្មានសង្ឃឹមទេជីវ៉ា។ទន្ទឹមនឹងនេះ ការសរសេនេះបន្ទាប់ពីខ្ញុំបាទតំណាងអោយសមាគមសិល្បករដែលនាំយកថវិការចំនួន ៣០មុឺនរៀល និងអង្ករមួយបាវ ជាមូលនិធិសិល្បះចាស់ជរាក្រោមការឧបត្ថម្ភពីសម្តេចតេជោហ៊ុនសែន និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ាហ៊ុនសែន ឧបត្ថម្ភជារៀងរាល់ខែជូនដលនាយសានម៉ៅ នៅគេហដ្ឋានរបសតារាំប្លែងរូបនេះស្ថិតនៅ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ដោយក្តីគោរព អុឹម ជីវ៉ា”។តួយ៉ាងណា ក្រោយពីបានឃើញលោក អុឹម ជីវ៉ា បានរៀបរាប់ដូចនេះ ធ្វើឲ្យមហាជន អាណិតលោក សាន ម៉ៅ ជាខ្លាំង

ព្រោះតែជាមនុស្សម្នាក់ ដែលធ្លាប់តែផ្តល់សំណើចដល់អ្នកដ៏ទៃ និងជាមនុស្សលេងសើចសប្បាយ ជូនដល់អ្នកផ្សេង ពេលគេមានទុក្ខ ឲ្យបំបាត់ភាពសោកសៅ ចេញពីចិត្ត តែពេលនេះ ខ្លួនធ្វើអ្វីក៏មិនកើត និយាយក៏មិនបាន បានត្រឹមតែសរសេរ ទៅកាន់អ្នកផ្សេងតែប៉ុណ្ណោះ។គួររំលឹកថា បងប្អូនតាមបណ្តាញសង្គមហ្វេសប៊ុក បានបន្តទៀតថា មានតែពាក្យជូនពរលោក សូមឲ្យឆាប់ជាសះស្បើយ មានសុខភាពល្អ និងនិយាយបានដូចនោះទៀត ដើម្បីបានមកសំដែងដូចមុន ដើម្បីផ្តល់សំណើចដល់មហាជន ដូចមុនៗទៀត៕ ប្រភព៖ អុឹម ជីវ៉ា

Related posts

Leave a Comment