អ្នកនាងយក់ ឋិតរដ្ឋា ស្ងាត់ៗទម្លាយរូបថតថ្ងៃមង្គលការ កាលពី១៣ឆ្នាំមុនមកម្ល៉េះ

ភ្នំពេញ៖ មហាជនជាច្រើនច្បាស់ជាស្គាល់ពីកេរ្ត៏ឈ្មោះរបស់កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញធ្លាប់ក្ដោបបានការគាំទ្រភ្លូកទឹកភ្លូកដីពីមហាជនគឺអ្នកនាង យក់ ឋិតរដ្ឋានិងស្វាមីសំណព្វចិត្តលោក ឃុំ ប៉ុណ្ណាដែត បានកាន់ដៃគ្នារស់នៅក្នុងនាមជាប្ដី-ប្រពន្ធបានជាង ១០ ឆ្នាំហើយ ខណៈពួកគេទាំងពីរបានរៀបការនឹងគ្នាកាលពីថ្ងៃទី ១៣ ឧសភា ២០០៦ កន្លងទៅ ដោយបច្ចុប្បន្នគូស្វាមី-ភរិយាមួយគូនេះទទួលបានចំណងដៃកូនប្រុសដ៏គួរឱ្យស្រឡាញ់ពីរនាក់ ។លើសពីនេះទៅទៀតថ្វីដ្បិតតែអ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែតបានចាប់ដៃគ្នាចូលរោងការច្រើនឆ្នាំ

ប៉ុន្ដែទស្សនិកជនកម្របានឃើញរូបថតថ្ងៃមង្គលការរបស់ពួកគេទាំងពីរខ្លាំងណាស់ទើបតែនៅមុននេះតារាចម្រៀងស្រីខាងលើបានបង្ហោះរូបថតថ្ងៃក្រាបផ្ទឹមរបស់ខ្លួនជាច្រើនសន្លឹក តាមរយៈបណ្ដាញសង្គមសង្គមហ្វេសប៊ុកព្រមទាំងបានរៀបរាប់ពាក្យសម្ដីប៉ុន្មានឃ្លាគួរឱ្យចាប់អារម្មណ៍ថា«អត់ដែលហ៊ានថតឱ្យសម្អាងការគេទេមុនខ្លួនឯងរៀបការ ព្រោះម៉ាក់និយាយប្រាប់ថាកុំថតកូនខ្លាចអភ័ព្វ!ដល់បានថតថតការខ្លួនឯងម៉ងទៅ!»។យ៉ាងណាមិញងាកមកមើលរូបសម្រស់តារាចម្រៀង យក់ ឋិតរដ្ឋា នៅក្នុងថ្ងៃពិសេសកាលពីជាង ១០ ឆ្នាំមុននេះពិតជាស្រស់ស្អាតខ្លាំងណាស់ហើយលោក ឃុំ ប៉ុណ្ណាដែត ក៏ជាកូនកំលោះមានរូបរាងសង្ហាពិតជាស័ក្ដិសមនឹងគ្នាខ្លាំងណាស់៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment