Connect with us

ជីវិត​និងសង្គម

នាយ ប្រុញ សម្រេច​វេច​សម្ពាយ​វិល​ទៅ​ស្រុកវិញ ព្រោះ​ថត​មិន​ដែល​បាន​លុយ

Published

on

ហ្វេសប៊ុក៖ មហាជនជាច្រើនបានជ្រាបហើយថា នាយប្រុញ ជាក្មេងម្នាក់ពូកែសម្តែងស្ងួតហើយវីដេអូកំប្លែងរបស់គេ ត្រូវបានចែករំលែកពេញបណ្តាញសង្គម Facebook TikTok Youtube ធ្វើឲ្យគ្រប់គ្នាសើចសប្បាយ ប៉ុន្តែកន្លងមកគេមិនបានដឹងថា ជីវភាពរបស់ នាយប្រុញ បែបណានោះទេ ។

លុះពេលគេដឹងថាជីវភាព នាយប្រុញ មានការលំបាកហើយនោះ គេសង្កេតឃើញថាមហាជនមានការអាណិតអាសូរជាច្រើន រហូតសប្បុរសជនមួយចំនួនបានជួយ នាយប្រុញ ជាបន្តបន្ទាប់ធ្វើឲ្យមានជីវភាពបានប្រសើរមួយកំរិត ។

ទន្ទឹមនឹងនេះ នាយប្រុញ ក៏មានឱកាសការងារជាបន្តបន្ទាប់លេចមុខលេចមាត់កាន់តែខ្លាំងហើយល្បីថានាយបានកែប្រែជីវភាពយ៉ាងលឿនធ្វើឲ្យអ្នកគាំទ្រឃើញហើយក៏សប្បាយចិត្តជំនួសដែរ ព្រោះពេលនេះ នាយប្រុញ ឆ្អឹងអណ្តែតហើយ ។

ដោយឡែក កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២២ នាម្សិលមិញនេះ បែរជាទទួលដំណឹងដ៏ភ្ញាក់ផ្អើលមួយថា តារាកំប្លែងវ័យក្មេងរូបនេះសម្រេចចិត្តវេចសម្ពាយត្រឡប់ទៅរស់នៅឯស្រុកកំណើតវិញ ព្រោះមិនអាចបន្តទ្រាំសម្តែងតទៅទៀតបាន ដោយសារតែកាតថតកន្លងមកមិនទទួលបានប្រាក់កាសនោះទេ រហូតចុងក្រោយសុំតែរួចខ្លួនប៉ុណ្ណោះ ។

ដំណឹងនេះ ត្រូវបានបែកធ្លាយតាមរយៈសំណេររបស់លោក ពេជ្រ ស្រស់ ដែលគេស្គាល់ថាធ្លាប់ជាសប្បុរសជនមួយរូប ដែលធ្លាប់បានជួយយិតយោង នាយប្រុញ តាំងឡើងមុនមករាជធានីភ្នំពេញ រហូតមានផ្ទះសំបែងសមរម្យធ្វើឲ្យឪពុកម្តាយរបស់នាយទៀតផង ។

លោកបានចំណាយពេលមួយរយៈដើម្បីស្វែងយល់ពីបញ្ហានេះរហូតតារាកំប្លែងវ័យក្មេងរូបនេះដាច់ចិត្តទម្លាយការពិតមួយចំនួន ។ លោក ពេជ្រ ស្រស់ បានបង្ហោះរូបថតជុំគ្នាជាមួយ នាយប្រុញ មួយសន្លឹកនៅថ្ងៃទី២៣ ហើយប្រាប់ថា៖

“ដើមឡើយខ្ញុំគិតថាមិននិយាយទេរឿងក្មួយប្រុញ ដែលចេញថតព្រោងព្រាត ប៉ុន្តែមិនដែលទទួល បានថវិកាពីការថតនោះទេ ហើយប្រាក់ខែក្មួយ វិញគឺបានតែម្តងគត់ នេះបើយោងតាមការរៀបរាប់ របស់ក្មួយ និងម្តាយក្មួយ ចំពោះពាក្យល្បីថាក្មួយ

ប្រុញបានឡាននោះក៏ក្មួយថាមិនបានដែរ ដោយសារ មានចំណែកបីនាក់ ហើយក្មួយ ក៏មិនទទួលបានដែរ ពីព្រោះក្មួយឈប់ថតក្នុងក្រុមទៀតហើយ មូលហេតុ គឺថតមិនទទួលបានលុយទាល់តែសោះ ។

នៅមាន រឿងច្រើនទៀតដែលក្មួយមិនទទួលបានលុយពីការ ថតស្ពតពាណិជ្ជកម្មផ្សេងៗ បើរឿងខាងលើគឺជារឿងពិត មែននោះ ជីវិតក្មួយពិតជាកំសត់ពេកហើយ ត្រូវគេប្រើ ដោយគ្មានក្តីមេត្តា ទាំងគ្រួសារក្មួយក្រខ្សត់ថែមទៀត ។

ព័ត៌មានខាងលើគឺខ្ញុំស្តាប់ក្រុមគ្រួសារក្មួយប្រុញ និងក្មួយ ប្រុញរៀបរាប់ប្រាប់ខ្ញុំតែម្ខាងប៉ុណ្ណោះ ដោយខ្ញុំមិនទាន់បាន ស្តាប់ភាគីពាក់ព័ន្ធនៅឡើយទេ ហើយឥឡូវក្មួយប្រុញត្រឡប់ ទៅនៅផ្ទះធម្មតាវិញហើយ ព្រមទាំងឈប់ថតVDOទៀតដែរ ក្រុមគ្រួសារក្មួយប្រុញ ជាពិសេសឪពុកម្តាយក្មួយប្រុញបាន បញ្ជាក់ថា ជំនួយដែលទទួលបានជាដុំកំភួនឃើញលទ្ធផល ជាក់ស្តែងគឺជំនួយតាមរយៈខ្ញុំផ្ទាល់ ដោយទទួលបានផ្ទះពិត ជាក់ស្តែង និងសល់លុយថែមទៀតផង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ញាក់ណាស់! កែវ សុខផេង ទិញរថយន្តទំនើបខ្មៅស្រិលតម្លៃរាប់ម៉ឺនដុល្លារ ជិះផ្ទាល់ខ្លួន

Published

on

By

ពិតណាស់ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែ សុខផេង គឺជា Idol ក្នុងដួងចិត្តមហាជនជាច្រើន ទោះបីជាពេលនេះលោកបានរៀបការមានប្រពន្ធមានកូនហើយក្តី តែកីឡាករដ៏ឆ្នើមរូបនេះ នៅតែបង្ហាញមុខនៅលើទីលានប្រកួតយ៉ាងល្អមិនឲ្យអ្នកគាំទ្រអស់សង្ឃឹងនោះទេ ។

ទន្ទឹនឹងការទទួលស្គាល់ពីមហាជន អ្នកគាំទ្រទៅលើអាជីពជាកីឡាករបាល់ទាត់ កែវ សុខផេង ក៏អាចនិយាយថាទទួលបានជីវិតគូមួយដែលប្រកបដោយភាពផ្អែមល្ហែម មានសុភមង្គលជាមួយប្រពន្ធកូន ហើយលោកក៏រស់នៅក្នុងជីវិតសុខសប្បាយ មានជីវភាពធូរធារមិនធម្មតានោះទេ ។

ជាក់ស្តែង នៅថ្ងៃមុននេះបន្តិចនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញលោក កែវ សុខផេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ដែលបង្ហាញថាលោកទើបនឹងទិញរថយន្តទំនើបម៉ាក Jeep ពណ៌ខ្មៅដ៏ថ្មីសន្លាងមួយគ្រឿង ដែលរថយន្តសេរីទំនើបនេះមានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ ។

មួយវិញទៀត ក្រៅពីអាជីពជាកីឡារកបាល់ទាត់ កែវ សុខផេក ក៏មានមុខជំនួញផ្ទាល់ខ្លួនកំពុងដំណើរការយ៉ាងរលូន ហើយដោយសារតែ សុខផេក ជាកីឡាករដ៏លេចធ្លោ និងមានសមត្ថភាព ថែមតាំងមានរូបរាងសង្ហាទៀតនោះ ហើយកន្លងមកគេក៏បានឃើញរូបលោកទទួលបានការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុន ឬផលិតផលផ្សេងៗហូរហែមិនចាញ់អ្នកសិល្បៈអាជីពប៉ុន្មានឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

ខ្លោ.-ចចិត្ត! ញាត់កូនជ្រូកសន្សុំលុយទិញ I Phone តែមិនទាន់សម្រេចក្តីស្រមៃផង បែរបាត់បង់ជីវិតទាំងវ័យក្មេង ព្រោះជំងឺមួយ

Published

on

By

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងក្តីសោកស្តាយ និងអាណិតអាសូរចំពោះក្មេងប្រុសមួយរូប ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ទាំងមិនបានសម្រេចក្តីប្រាថ្នារបស់ខ្លួន ដែលកាលនៅរស់នៅបានខិតខំទិញកូនជ្រូកសន្សំលុយបង្គ្រប់ទិញទូរស័ព្ទ I Phone XS Max ពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ។

ទាក់ទងទៅនឹងរឿងរ៉ាវមួយនេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Oun Nit Love» ត្រូវជាម្តាយមីងរបស់ក្មេងប្រុសខាងលើ បានសម្តែងនូវក្តីសោកស្តាយ ចំពោះការបាត់បង់ក្មួយប្រុសរបស់ខ្លួន ដែលបានបាត់បង់ជីវិត ដោយសារតែជំងឺគ្រុ.នឈា.ម ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបន្តទៀតថា មុនពេលស្លា.ប់ ក្មួយប្រុសរបស់ខ្លួនចេះណាស់ គឺចេះសន្សំលុយតាំងពីក្មេងតាមរយៈកូនជ្រូក ដើម្បីសន្សំលុយទិញរបស់ខ្លួនដែលចង់បាន តែបែរជួបរឿងអកុសល ត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ពុំអាចសម្រេចក្តីប្រាថ្នាបាន ។

ហើយស្រ្តីដែលជាម្តាយមីងបានបន្តទៀតថា កូនជ្រូកដែលបានសន្សំនោះ នឹងត្រូវោក ហើយថវិកាដែលទទួលបាននឹងត្រូវយកទៅវត្តប្រគេនព្រះសង្សបង្សុកូលឧទិ្ទសឲ្យបានទៅដល់ក្មួយជាទីស្រលាញ់របស់ខ្លួន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

ស្វាមីគំរូ! ចប់ភារកិច្ចនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឆ្លៀតទិញសម្លៀកបំពាក់ផ្ទាល់ដៃផ្ញើភរិយា សមជាស្វាមីល្អ

Published

on

By

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក ដែលបាននាំគ្នាផ្ទុះការស្ងើចសរសើរ ក្រោយឃើញសកម្មភាព អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់នៅកម្ពុជាឆ្លៀតពេលវេលារើសសម្លៀកបំពាក់ទិញផ្ញើជូនដល់ភរិយាជាទីស្រលាញ់របស់លោក ក្រោយពេលទំនេរពភារកិច្ចនៅក្រៅប្រទេស នេះជាទង្វើស្វាមីគំរូល្អមួយ គួរឲ្យស្ងើចសរសើរណាស់ ។

រូបភាពសកម្មភាពបែបនេះ ត្រូវបានបង្ហោះដោយផេកមួយ មានឈ្មោះថា Modern & Classic Collection ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារ មករើស និង ទិញសម្លៀកបំពាក់ ជូនលោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់ដៃ»។

រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយផេកមួយមានឈ្មោះថា Modern & Classic Collection ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ភាពស្មោះត្រង់មិនប្រកាន់វណ្ណៈ ភាពស្មោះស្ម័គ្រមិនប្រកាន់វ័យ ក្តីស្រឡាញ់ក្នុងនាមជាស្វាមី ឆ្ងាយប្រពន្ធម្តេចក្តីក៏នឹកនា” ។

គណនីហ្វេសប៊ុកផេកនេះ បានបន្តប្រាប់ទៀតថា៖ “ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារមករើស និងទិញសម្លៀកបំពាក់ជូនលោកជំទាវ ម៉ៅចំណាន ដោយផ្ទាល់ដៃ។ មិនសរសើរមិនបាន” ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មហាជនជាច្រើនបាននាំគ្នា ស្ងើចសរសើរព្រោងព្រាត ចំពោះទង្វើរបស់អ្នកឧកញ៉ា ដែលប្រកបទៅដោយការយកចិត្តទុកដាក់ចំពោះភរិយា ខណៈកន្លងមករូបលោកតែងតែជាមេគ្រួសារដ៏កក់ក្តៅមួយរូប ផ្តល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយនេះ ប្រកបទៅដោយសុភមង្គល និងយកចិត្តទុកដាក់ចំពោះកូនៗជាទីស្រលាញ់ ព្រមទាំងផ្តល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងបណ្តាញសង្គម ៕

Continue Reading

អត្ថបទថ្មីៗ