ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់លឺរឿងល្បីកាលឆ្នាំ២០១៨ រួចមកហើយ ដោយមាននារីម្នាក់បានបង្ហោះសារ ទៅកាន់ប្រុសៗជាច្រើនអោយដឹងខ្លួនថា «បើចង់ដណ្តឹងកូនស្រីគេ មានលុយ ២០០០០ដុល្លារ ចាំមកចូលស្តី»។ គួរបន្តទៀតថា ក្រោយពេលនារីម្នាក់បង្ហោះសារបែបនេះ បានធ្វើអោយមហាជនជាច្រើន មានការមិនពេញជាខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាមិញ ស្រាប់តែមានបុរសម្នាក់គណនីហ្វេសប៊ុកឈ្មោះ Chan Panha បានលើកឡើងចំៗទៅកាន់នារីម្នាក់នោះថា៖ «ជះលុយ 20000$ អោយថ្លៃទឹកដោះមួយមើល តែសុំសួរបន្តិច ក្រៅពីធ្វើខ្លួនដើរលេង ផឹកសុី ច្រៀងរាំ សប្បាយ ចូលក្លិបរាត្រី មានចេះធ្វើអីខ្លះទេ ដូចជា ៖
លាងចាន ដាំបាយ ជូតផ្ទះទេ , ដឹងថាតួនាទីជាប្រពន្ធ ត្រូវធ្វើបែបណាខ្លះទេ ? និយាយឡើង រកលុយទាំងមុឺនៗ តែអត់មានសម្លឹងមើលខ្លួនឯងទេអី ឈប់បានឈប់ទៅ ទ្រព្យសម្បត្តិវាកើតឡើងពីការសន្សំសំចៃនោះទេ មនុស្សប្រុសបើគេមានលុយខ្ទង់មុឺនហើយ គេក៏មិនល្ងង់ យកប្រពន្ធដែលមិនចេះធ្វើអីនោះដែរ»។ គួររំលឹកថា រឿងនេះបានកើតឡើងតាំងពីឆ្នាំមុន ស្រាប់តែពេលថ្មីៗនេះ កញ្ញា Ada ដែលមហាជនជាច្រើនបានស្គាល់ហើយថាជាតារាចម្រៀង original song ដែលមានគាំទ្រជាច្រើនពីសំណាកយុវវ័យសម័យថ្មី។ ក្រោយពេលតារារូបនេះបានឃើញនៅសារ ក្នុងគណនីលោក Chan Panha ស្រាប់តែកញ្ញា Ada ស៊ែរហើយភ្ជាប់ជាមួយសារយ៉ាងចាក់ដោតថា៖
«សួស្តីបង!!! បេីបងយកប្រពន្ធទុក ជូតផ្ទះ លាងចាន ដាំបាយទេ ទុកលុយហ្នឹងទៅជួលឈ្នួលទៅ លុយប៉ុណ្ណឹងមិនស្កៀបរោមជេីងមនុស្សស្រីសម័យនេះទេបង ហេីយបេីបងចង់បានប្រពន្ធដែលចេះធ្វេីការសព្វគ្រប់ កុំគិតលុយ 20000$ ហ្នឹងអស្ចារ្យនោះណាបង លុយប៉ុណ្ណឹងគេបិទភ្នែករកណាបង សូមអរគុណ»។ ក្រោយបង្ហោះសារនេះរួចគេឃើញថា លោកChan Panha ចូលខំមិនថា៖ «បានសម្ដីម៉េស តារាចម្រៀងក្នុងដួងចិត្ត» ស្របពេលដែលអ្នកគាំទ្រខ្លះពេញចិត្តនៅសារមួយនេះ ខ្លះទៀតក៏មិនសូវពេញចិត្តប៉ុន្មានដែរ។ ប្រភព៖ ហ្វេសប៊ុក