ស្រស់ស្អាតណាស់! កែវ នីសា ស្លៀកឈុតបែបប្រពៃណីទៅវត្តកាលពីព្រឹកមិញនេះស្អាតប្លែកតែម្ដង

ភ្នំពេញ ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើនស្គាល់ពីតារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាពរូបស្រស់ កែវ នីសា ជាមួយនឹងសម្លេងយ៉ាងពីរោះ ឆក់បេះដូងទស្សនិកជន ដែលជាអ្នកស្ដាប់គ្រប់គ្នាតែម្ដង។
លើសពីនេះទៅទៀតនោះបើទោះបីជាតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កែវ នីសា មិនសូវជាលេចមុខខ្លាំងលើវិស័យសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ ដូចកាលពីមុនក៏ពិតមែន តែពិធីការិនី រូបនេះ នៅតែទទួលបានការគាំទ្រខ្លាំងដូចពីមុនដដែល ជាមួយនឹងសកម្មភាពរបស់នាង ដែលបានបង្ហោះនាពេលកន្លងមកនៅលើបណ្ដាញសង្គម ។

ជាក់ស្ដែង កាលពីម្សិលមិញ​នេះ តារាស្រីរូបនេះក៏បានបង្ហោះ ពីសកម្មភាពទៅវត្តរបស់ខ្លួន នៅលើគណនីអ៊ីនស្តារក្រាមផ្លូវការរបស់នាង ក្នុងសម្លៀកបំពាក់ប្រពៃណី មើលទៅពិតជាមានភាពទាក់ទាញខ្លាំងមែនទែន។

ក្នុងនោះផងដែរ កែវ នីសា ក៏ទទួលបានការចាប់អារម្មណ៍ ទៅលើរូបសម្រស់របស់ខ្លួន ផងដែរ ដោយមើលទៅ ពិតជាផ្លាស់ប្ដូរប្រែជាស្អាតខ្លាំងជាងមុនទៅទៀត ធ្វើឲ្យបណ្ដាអ្នកគាំទ្រមើលសឹងមិនស្គាល់។
គួរឲ្យដឹងផងដែរថា មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាព កែវ នីសា មិនសូវជាបង្ហាញមុខនៅលើវិថីសិល្បៈនោះទេ ធ្វើឲ្យបណ្ដាប្រិយមិត្តមានការនឹករលឹកទៅកាន់នាងខ្លាំងមែនទែន៕
តោះកុំចាំយូរទៅទស្សនារូបភាពទាំងអស់៖ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment