Connect with us

ជីវិត​និងសង្គម

កំពុងត្រូវការលុយ បុរសជាកម្មករស៊ីឈ្នួលដកដំឡូងម្នាក់នៅខេត្តបាត់ដំបង ត្រូវរង្វាន់ ២០០ លានរៀលពីគោជល់

Published

on

ហ្វេសប៊ុក៖ ពិតណាស់ ក្រោយពីបានប្រគល់រង្វាន់ធំនូវទឹកប្រាក់ ២០០ លានរៀលដល់អ្នកឈ្នះរស់នៅរាជធានីភ្នំពេញ ថ្ងៃនេះភេសជ្ជៈគោជល់ បានបន្តរកឃើញអ្នកមានសំណាងម្នាក់ទៀតហើយ ដែលរស់នៅក្នុងភូមិគីឡូ ៣៨ ឃុំត្រែង ស្រុក រតនៈមណ្ឌល ខេត្តបាត់ដំបង ដែលមានមុខរបរជាកម្មករស៊ីឈ្នួលដកដំឡូងមី ។

ក្នុងការប្រគល់រង្វាន់យក្សនេះត្រូវបានធ្វើឡើងយ៉ាងអ៊ែម ដោយមានការច្រៀងអបអរសាទរពីតារាចម្រៀងលោក ឆាយ វីរៈយុទ្ធ ដែលជាអ្នកតំណាងភេសជ្ជៈគោជល់ ។

ជាមួយនឹងអារម្មណ៍រីករាយរំភើប លាយឡំជាមួយនឹងទឹកភ្នែក លោក ឡាច បុរី អាយុ ២៧ ឆ្នាំ ដែលជាអ្នកមានសំណាងក្លាយខ្លួនជាសេដ្ឋីក្នុងមួយពព្រិចភ្នែកដោយសារ កំប៉ុងច្រៀងគោជល់ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នរូបលោកមានជីវភាពខ្សត់ខ្សោយ

បំផុត រស់នៅក្នុងផ្ទះជួលដ៏តូច ព្រោះគ្មានចំណូលអ្វីក្រៅពីការងារជាកម្មករស៊ីឈ្នួលដកដំឡូងមី ប្តូរនឹងកម្រៃ ៣ ម៉ឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ ។ ប៉ុន្តែជាភ័ព្វវាសនាល្អដែលផ្តល់ដោយ កំប៉ុងចេះច្រៀងពីគោជល់ ពេលនេះលោកបានកែប្រែជីវិត និងក្រុមគ្រួសារយ៉ាងល្អប្រសើរជាមួយទឹកប្រាក់រង្វាន់ធំ ២០០លានរៀល ។

ពីកម្មរស៊ីឈ្នួលដកដំឡូងមី ប្រែក្លាយខ្លួនជាមហាសេដ្ឋីរូបនេះបានប្រាប់បន្ថែមឲ្យដឹងដែរថា៖ “ញុំតែងស្រមៃចង់មានលុយច្រើន អាចទិញដី សាងសង់ផ្ទះមួយដ៏សមរម្យសម្រាប់រស់នៅ ប៉ុន្តែគ្មានលទ្ធភាពនោះទេ បានត្រឹមតែជ្រកនៅក្រោមដំបូលផ្ទះជួលជាមួយប្រពន្ធយ៉ាងកម្សត់ ។

កំប៉ុងគោជល់ បានច្រៀងចម្រៀងដ៏ពិរោះបំផុត ដែលខ្ញុំមិនដែលបានលឺពីមុនមក ព្រោះវាជាចម្រៀងដែលនាំលាភសំណាងធំបំផុតមកកាន់ជីវិតខ្ញុំ ។ ខ្ញុំពិតជាមិនអាចរកពាក្យ ដើម្បីមកអរគុណ ក្រុមហ៊ុនភេសជ្ជៈគោជល់បានឡើយ ព្រោះជាមួយរង្វាន់ទឹកប្រាក់នេះ ខ្ញុំនឹងអាចបំពេញក្ដីស្រមៃរបស់ខ្ញុំបានឆាប់ៗ ។ អរគុណ ក្រុមហ៊ុនភេសជ្ជៈ គោជល់ ដែលបានជួយកែប្រែវាសនា និងជីវភាពគ្រួសារខ្ញុំឱ្យរួចផុតពីជីវិតជាកម្មករគេនោះទៀតហើយ” ។

នៅចាំអ្វីទៀត! ប្រញ៉ាប់ទិញគោជល់មកពិសាឥឡូវនេះ និងផ្ទៀងត្រចៀកស្ដាប់ បើឮចម្រៀង «លុយ….លុយ….ឡា…ឡា…ឡា! កំប៉ុងច្រៀង លុយលាន មានភ្លែតជាមួយគោជល់ បើសិនគាស់កំប៉ុងគោជល់ ហើយឮចម្រៀង ទៀងណាស់ ឈ្នះរង្វាន់យ៉ាងច្រើនសន្ទឹកសន្ធាប់ពីគោជល់» មានន័យថាអ្នកឈ្នះរង្វាន់ធំ ២០០ លានរៀល ឬរថយន្តថ្មីស៊េរីទំនើបម៉ាក FORD WILDTRAK ហើយ ។ ដូច្នេះ សូមបន្តការស្វែងរកមហាសំណាង បំពេញក្ដីស្រមៃរបស់អ្នកក្នុងការក្លាយខ្លួនជាមហាសេដ្ឋីទាំងអស់គ្នា ៕

កែប្រែជីវិត ធ្វើឲ្យជីវភាពគ្រួសារកាន់តែប្រសើរ និងបំពេញក្ដីស្រមៃរបស់អ្នកជាមួយនឹង គោលជល់ …..

រួសរាន់ឡើង…..អ្នកឈ្នះបន្ទាប់អាចជារូបអ្នក !

នេះជាវីដេអូទាំងស្រុងកាលពីថ្ងៃប្រគល់រង្វាន់៖

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ជីវិត​និងសង្គម

ញាក់ណាស់! កែវ សុខផេង ទិញរថយន្តទំនើបខ្មៅស្រិលតម្លៃរាប់ម៉ឺនដុល្លារ ជិះផ្ទាល់ខ្លួន

Published

on

By

ពិតណាស់ កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា កែ សុខផេង គឺជា Idol ក្នុងដួងចិត្តមហាជនជាច្រើន ទោះបីជាពេលនេះលោកបានរៀបការមានប្រពន្ធមានកូនហើយក្តី តែកីឡាករដ៏ឆ្នើមរូបនេះ នៅតែបង្ហាញមុខនៅលើទីលានប្រកួតយ៉ាងល្អមិនឲ្យអ្នកគាំទ្រអស់សង្ឃឹងនោះទេ ។

ទន្ទឹនឹងការទទួលស្គាល់ពីមហាជន អ្នកគាំទ្រទៅលើអាជីពជាកីឡាករបាល់ទាត់ កែវ សុខផេង ក៏អាចនិយាយថាទទួលបានជីវិតគូមួយដែលប្រកបដោយភាពផ្អែមល្ហែម មានសុភមង្គលជាមួយប្រពន្ធកូន ហើយលោកក៏រស់នៅក្នុងជីវិតសុខសប្បាយ មានជីវភាពធូរធារមិនធម្មតានោះទេ ។

ជាក់ស្តែង នៅថ្ងៃមុននេះបន្តិចនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២២ នេះ គេបានឃើញលោក កែវ សុខផេង បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផេកផ្ទាល់ខ្លួន ដែលបង្ហាញថាលោកទើបនឹងទិញរថយន្តទំនើបម៉ាក Jeep ពណ៌ខ្មៅដ៏ថ្មីសន្លាងមួយគ្រឿង ដែលរថយន្តសេរីទំនើបនេះមានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ ។

មួយវិញទៀត ក្រៅពីអាជីពជាកីឡារកបាល់ទាត់ កែវ សុខផេក ក៏មានមុខជំនួញផ្ទាល់ខ្លួនកំពុងដំណើរការយ៉ាងរលូន ហើយដោយសារតែ សុខផេក ជាកីឡាករដ៏លេចធ្លោ និងមានសមត្ថភាព ថែមតាំងមានរូបរាងសង្ហាទៀតនោះ ហើយកន្លងមកគេក៏បានឃើញរូបលោកទទួលបានការងារថតស្ប៉តពាណិជ្ជកម្មឲ្យក្រុមហ៊ុន ឬផលិតផលផ្សេងៗហូរហែមិនចាញ់អ្នកសិល្បៈអាជីពប៉ុន្មានឡើយ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

ខ្លោ.-ចចិត្ត! ញាត់កូនជ្រូកសន្សុំលុយទិញ I Phone តែមិនទាន់សម្រេចក្តីស្រមៃផង បែរបាត់បង់ជីវិតទាំងវ័យក្មេង ព្រោះជំងឺមួយ

Published

on

By

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២២ នាម្សិលមិញនេះ មហាជនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងក្តីសោកស្តាយ និងអាណិតអាសូរចំពោះក្មេងប្រុសមួយរូប ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ទាំងមិនបានសម្រេចក្តីប្រាថ្នារបស់ខ្លួន ដែលកាលនៅរស់នៅបានខិតខំទិញកូនជ្រូកសន្សំលុយបង្គ្រប់ទិញទូរស័ព្ទ I Phone XS Max ពិតជាគួរឲ្យស្រណោះខ្លាំងណាស់ ។

ទាក់ទងទៅនឹងរឿងរ៉ាវមួយនេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះថា «Oun Nit Love» ត្រូវជាម្តាយមីងរបស់ក្មេងប្រុសខាងលើ បានសម្តែងនូវក្តីសោកស្តាយ ចំពោះការបាត់បង់ក្មួយប្រុសរបស់ខ្លួន ដែលបានបាត់បង់ជីវិត ដោយសារតែជំងឺគ្រុ.នឈា.ម ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះ បានបន្តទៀតថា មុនពេលស្លា.ប់ ក្មួយប្រុសរបស់ខ្លួនចេះណាស់ គឺចេះសន្សំលុយតាំងពីក្មេងតាមរយៈកូនជ្រូក ដើម្បីសន្សំលុយទិញរបស់ខ្លួនដែលចង់បាន តែបែរជួបរឿងអកុសល ត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ពុំអាចសម្រេចក្តីប្រាថ្នាបាន ។

ហើយស្រ្តីដែលជាម្តាយមីងបានបន្តទៀតថា កូនជ្រូកដែលបានសន្សំនោះ នឹងត្រូវោក ហើយថវិកាដែលទទួលបាននឹងត្រូវយកទៅវត្តប្រគេនព្រះសង្សបង្សុកូលឧទិ្ទសឲ្យបានទៅដល់ក្មួយជាទីស្រលាញ់របស់ខ្លួន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ជីវិត​និងសង្គម

ស្វាមីគំរូ! ចប់ភារកិច្ចនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង ឆ្លៀតទិញសម្លៀកបំពាក់ផ្ទាល់ដៃផ្ញើភរិយា សមជាស្វាមីល្អ

Published

on

By

ហ្វេសប៊ុក៖ មហាជនជាច្រើនដែលប្រើប្រាស់បណ្តាញសង្គមហ្វសប៊ុក ដែលបាននាំគ្នាផ្ទុះការស្ងើចសរសើរ ក្រោយឃើញសកម្មភាព អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីលំដាប់នៅកម្ពុជាឆ្លៀតពេលវេលារើសសម្លៀកបំពាក់ទិញផ្ញើជូនដល់ភរិយាជាទីស្រលាញ់របស់លោក ក្រោយពេលទំនេរពភារកិច្ចនៅក្រៅប្រទេស នេះជាទង្វើស្វាមីគំរូល្អមួយ គួរឲ្យស្ងើចសរសើរណាស់ ។

រូបភាពសកម្មភាពបែបនេះ ត្រូវបានបង្ហោះដោយផេកមួយ មានឈ្មោះថា Modern & Classic Collection ព្រមទាំងបានបញ្ជាក់ឱ្យបានដឹងថា ៖ «ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧកញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារ មករើស និង ទិញសម្លៀកបំពាក់ ជូនលោកជំទាវ ម៉ៅ ចំណាន ដោយផ្ទាល់ដៃ»។

រូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានបង្ហោះដោយផេកមួយមានឈ្មោះថា Modern & Classic Collection ព្រមទាំងភ្ជាប់សារឲ្យដឹងដែរថា៖ “ភាពស្មោះត្រង់មិនប្រកាន់វណ្ណៈ ភាពស្មោះស្ម័គ្រមិនប្រកាន់វ័យ ក្តីស្រឡាញ់ក្នុងនាមជាស្វាមី ឆ្ងាយប្រពន្ធម្តេចក្តីក៏នឹកនា” ។

គណនីហ្វេសប៊ុកផេកនេះ បានបន្តប្រាប់ទៀតថា៖ “ក្នុងពេលមានបេសកកម្មនៅក្រៅប្រទេស អ្នកឧញ៉ា គិត ម៉េង បានឆ្លៀតចំណាយពេលសម្រាកដែលនៅសល់តិចតួចពីការងារមករើស និងទិញសម្លៀកបំពាក់ជូនលោកជំទាវ ម៉ៅចំណាន ដោយផ្ទាល់ដៃ។ មិនសរសើរមិនបាន” ។

ទន្ទឹមនឹងរូបភាពប៉ុន្មានសន្លឹកនេះផងដែរ មហាជនជាច្រើនបាននាំគ្នា ស្ងើចសរសើរព្រោងព្រាត ចំពោះទង្វើរបស់អ្នកឧកញ៉ា ដែលប្រកបទៅដោយការយកចិត្តទុកដាក់ចំពោះភរិយា ខណៈកន្លងមករូបលោកតែងតែជាមេគ្រួសារដ៏កក់ក្តៅមួយរូប ផ្តល់ភាពផ្អែមល្ហែម ដឹកនាំគ្រួសាររុងរឿងមួយនេះ ប្រកបទៅដោយសុភមង្គល និងយកចិត្តទុកដាក់ចំពោះកូនៗជាទីស្រលាញ់ ព្រមទាំងផ្តល់តម្លៃដល់ភរិយារបស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងបណ្តាញសង្គម ៕

Continue Reading

អត្ថបទថ្មីៗ