ច្រណែនតែម្ដង! ស្រីអូន មានសុភមង្គលខ្លាំង ព្រោះស្វាមីខ្លួនតែងតែធ្វើរៀងអស់ទាំងនេះសម្រាប់ខ្លួនស្ទើរពេញមួយជីវិត

ភ្នំពេញ ៖ ជីវិតគូរមិនថាប្តីប្រពន្ធឬក៏គូរសង្សារដែលបានស្គាល់គ្នាបានចាប់ដៃគ្នាឆ្លងកាត់ឧបសគ្គជាច្រើនជាមួយគ្នាមានទាំងទឹកភ្នែកសើចសប្បាយងង៉ក់ ឈ្លោះប្រកែកគ្នា​និងមានអនុស្សាវរីយ៍ជាច្រើនដែលអ្នកជាដៃគូរគ្នាបានផ្តល់ឲ្យគ្នាទៅវិញទៅមក។ ជីវិតគូរទោះបីជាពេលខ្លះមានរឿងរ៉ាវជាច្រើនរាប់មិនចេះអស់ក៏ដោយតែឲ្យមានការស្រលាញ់យល់ចិត្ត​គ្នានោះគូរជីវិតនេះនឹងនៅឋិតថេររហូតទៅ។នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់បងស្រីអូន បានបង្ហោះសារថា

“រយះពេល7ឆ្នាំដែរខ្ញុំបានស្គាល់បុរសម្នាក់រហូតដល់ចាប់ដៃគូរជីវិតជាមួយគ្នាគ្រប់ពេលដែរខ្ញុំតែងតែលឺគាត់និយាយមកខ្ញុំគឺអូនញាំបាយនៅ?កុំធ្វេីការច្រេីនពេកបងចង់ញាំបាយផ្ទះជាមួយប្រពន្ធបងព្រោះប្រពន្ធបងធ្វេីម្ហូបឆ្ងាញ់!ចុះសុខភាពអូនមិចដែរមានឈឺអីអត់?កូនយេីងមិចហេីយមានរករឿងអត់? ចុះប៉ាម៉ាក់?អូនចាំមេីលពេលយេីងចាស់ប្រហែលនៅតែ២នាក់យាយតាហ្នឹងទេព្រោះកូនៗមិននៅជាមួយយេីងទេអូនឯងកុំពូកែខឹងរករឿងបងពេកបងមិនលែងលះជាមួយអូនទេព្រោះមួយជីវិតបងមានប្រពន្ធតែមួយទេគឺម៉ែស្រីតូចពាក្យទាំងនេះខ្ញុំតែងតែនឹកឃេីញពេលដែរខ្ញុំមិនខឹងគាត់តែបេីខ្ញុំខឹងបុរសម្នាក់នោះហេីយគឺនឹកមិនឃេីញសោះអរគុណបុរសល្អម្នាក់នោះគឺប្ដីខ្ញុំ”។

ក្រោយពីការបង្ហោះសាររួចភ្លាមក៏មានបងប្អូនជាច្រើនបានចូលរួមចែករំលែកនិងបង្ហាញការពេញជាខ្លាំង។ជាការពិតណាស់ការស្រលាញ់ពិតជាមានភាពស្រស់ស្អាតខ្លាំងណាស់តែមនុស្សយើងទៅវិញទេដែលតែងតែធ្វើឲ្យពាក្យមួយនេះទៅជាមានន័យផ្សេងបើមនុស្សយើងចេះឲ្យតំលៃលើពាក្យនេះគ្រប់គ្រាន់ នោះនឹងធ្វើឲ្យស្នេហាមួយនេះមានន័យតរៀងទៅ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment