មើលសឹងមិនស្គាល់ គង់ វង្សយ៉ាទី គីឡូឡើងស្រើតៗតែម្ដង ក្នុងមួយរយះចុងក្រោយនេះ ប៉ុន្តែសម្រស់នៅតែស្អាត

ភ្នំពេញ៖ បើទោះបីជាមានពិធីការិនីស្រស់ស្អាតវ័យហ្មេងច្រើនសន្ធឹកសន្ធាប់ចូលប្រឡូកក្នុងវិស័យសិល្បៈតែភាពល្បីល្បាញគង់ វង្សយ៉ាទី នៅតែខ្លាំងដដែល បើទោះបីជានាងបានធ្វើជាពិធីការិនីយូរឆ្នាំក៏ដោយ។ប៉ុន្តែមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាតារាស្រីរូបនេះហាក់ដូចជាឡើងទម្ងន់ខ្លាំងសឹងមិនចង់ជឿនឹងភ្នែកទាំងដែលកាលពីមុននាងមានមាឌតូចសោះ។ពេលនេះរូបរាងរបស់យ៉ាទីមានសាច់សឹងមិនគួរឲ្យជឿដោយនាងតែងតែស្លៀកឈុតរលុងៗដើម្បីងាយស្រួលធ្វើការព្រោះឈុតរឹបរាងកញ្ញាប្រហែលសុំបាយៗមួយរយៈពេលហើយ។

ចំពោះការមានសាច់លើកនេះក៏មិនបានធ្វើឲ្យសម្រស់របស់យ៉ាទីធ្លាក់អន់ចុះនោះដែរគឺនៅតែស្រស់ស្អាតតាមក្បួនខ្នាតបែបមនុស្សឡើងទម្ងន់ព្រោះថារឿងមួយនេះវាមិនអាចជៀសផុតបានឡើយបើបណ្តោយខ្លួនតែបន្តិច។ ដូច្នេះវាមិនមានរឿងចម្លែកនោះទេទៅលើរឿងទម្ងន់សំខាន់ យ៉ាទី នៅតែមានសម្រស់ទាក់ទាញភ្នែកអ្នកគាំទ្រដដែល៕

ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment