បុណ្យច្រើនណាស់ ! ខ្ញុំតែងតែប្រាប់ខ្លួនឯងថាពេលយើងក្រគេមើលងាយ ពេលយើងរីកស្គុះស្គាយគេចង់ក្តិចត្រួយនិងជាន់ពន្លិច

បងស្រី ទ្រី ដាណា ៖ ខ្ញុំតែងតែប្រាប់ខ្លួនឯងថាពេលយើងក្រគេមើលងាយ,ពេលយើងរីកស្គុះស្គាយគេចង់ក្តិចត្រួយនិងជាន់ពន្លិច,ពេលយើងមានបានគេថាយើងស្រួល,ពេលយើងដួលគេចាំសើច,ពេលយើងធ្វើល្អគេថាយើងសម្ដែង,ពេលយើងសំញែងគេថាយើងអួត។

គ្រប់មនុស្សទាំងអស់គ្មានអ្នកណាគាត់ចិត្តត្រូវឡើយដូចនេះមានតែសាងអំពើល្អឲ្យបានច្រើននិងកុំគិតពីអ្នកដទៃដែលចាំតែជាន់ពន្លិចយើងនោះព្រោះពួកគេទាំងនោះមិនដឹងថាយើងធ្លាប់ឆ្លងកាត់ការលំបាកយ៉ាងណានោះឡើយ​។

កន្លងមកឈរនៅលើព្រះធរណីទៅដល់ទីណាកន្លែងណា។ប្រកាន់ភ្ជាប់និងពាក្យសច្ចៈភាពស្មោះត្រង់ទំនួលខុសត្រូវខ្ពស់រស់នៅជាមួយនឹងការពិតកុំប្រឌិតនិងកុំកុហកខ្លួនឯងនោះយើងនឹងមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តមិនថាការរកស៊ីក៏ដូចគ្នាឈរនៅលើភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់កុំបោកប្រាស់អ្នកដទៃដើម្បីប្រយោជន៍របស់ខ្លួនឯងនោះទើបលុយដែលយើងបានមកប្រកបដោយភាពត្រជាក់ត្រជុំនិងរុងរឿងទៅថ្ងៃក្រោយ ៕

Related posts

Leave a Comment