ឯកឧត្តមវិល្លាម និងក្រុមការងារ បានចុះចែកស្បៀង ម៉ាស់ និងទឹកលាងដៃ ជូនដល់បងប្អូន ដែលកំពុងដាច់ស្បៀងខ្លាំង ព្រោះគ្មានការងារ គ្មានចំណូល ពិសេសគឺ….

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមវិល្លាម និងក្រុមការងារ បានរៀបចំស្បៀង មានដូចជាអង្ករ​មី ត្រីខ ដើម្បីចែកជូនដល់បងប្អូន ដែលកំពុងតែជួបនូវការលំបាក ខ្វះស្បៀង ពិសារ ពិសេសទៅទៀតនោះ គឺគាត់មិនហ៊ានចេញទៅណានោះ ដើម្បីការពារខ្លួនពីវីរុសកូវីដ១៩។

ស្ថិតនៅក្នុងស្ថានភាពក្រលំបាកបែបនេះ ឯកឧត្តម វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងក្រុមការងារ​បានរៀបចំស្បៀង ជូនប្អូនបង ដែលនេះគឺជាទឹកចិត្តខ្មែរជួយខ្មែរ ក្នុងគ្រាលំបាក។

នៅក្នុងគណនីហ្វេសប៊ុករបស់ឯកឧត្តមបានរៀបរាប់ថា “ថ្ងៃនេះខ្ញុំបានចុះផ្ទាល់ ពិនិត្យស្ថានភាពនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នឹងបានផ្ដល់ជំនួយជាស្បៀងអាហារ ម៉ាស់ ស្ព្រាយសម្លាប់មេរោគ ដល់ពលរដ្ឋមួយចំនួនដែលនៅទីនោះដែលមានខ្លះកំពុងដាច់ស្បៀងខ្លាំងព្រោះគ្មានការងារគ្មានចំណូលជាពិសេសត្រូវភ្លេីងឆេះផ្ទះអស់រលីង ។ ដោយឡែកក្រុមការងារនឹងខ្ញុំផ្ទាល់ក៏បាន ចែកស្ព្រាយលាងដៃ និង ម៉ាស់ ដល់ពលរដ្ឋនៅតំបន់នោះផងដែរ ដេីម្បីប្រេីប្រាស់ជាការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ កូវីត ១៩ ។

Related posts

Leave a Comment