ទឹកចិត្តល្អ! លោកឧកញ៉ា ឡេង ណាវ៉ាត្រា លុយសល់ពីការប្រគំតន្ត្រីនៅកូរ៉េ យកចែករំលែកដល់ពុកម៉ែបងប្អូនខ្វះខាត 2200គ្រួសារ ទាំងអស់មិនសល់ សូម្បីមួយសេន បូកថែមទាំងលុយក្រុមហ៊ុនផ្សេងៗសរុបចំនួន

ដូចដែរប្រិយមិត្ដបានទទួលជ្រាបរួចមកហើយដែលកាលពីពេលថ្មីៗនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្កើតការប្រគុំតន្រ្ដីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូងហើយថែមទាំងបានដឹកនាំតារាចម្រៀងជាច្រើនដួងសុទ្ធតែជាកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជាថែមទៀតផង។ទន្ទឹមនឹងនេះដែរលោកឧកញ៉ា ឡេង ណាវ៉ាត្រា រួមជាមួយសិល្បករជាច្រើនរូបក៏បានអញ្ចើញវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញហើយក្នុងនោះដែរលោកឧកញ៉ា ក៏នាំយកថវិកាដែលនៅសេសសល់ពីការប្រគុំតន្ដ្រីនោះយកមកចែកជូនប្រជាពលរដ្ឋដែលមានការខ្វះខាតជាច្រើនគ្រួសារ។

យ៉ាងណាមិញយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេកលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរប្រាប់ឱ្យដឹងថា៖”លុយសល់ពីកាប្រគំតន្ត្រីនៅកូរ៉េយកចែករំលែកដល់ពុកម៉ែបងប្អូនខ្វះខាត២២០០គ្រួសារទាំងអស់មិនសល់សូម្បីមួយសេនបូកថែមទាំងលុយក្រុមហ៊ុនផ្សេងៗសរុបជិត២០០លានរៀលទោះបីការធ្វើនេះត្រូវគេឲ្យតម្លៃថាជាការសម្ដែងក៏ដោយក៏មិនអាចបង្ខំចិត្តឲ្យបងប្អូនពេញចិត្តនៅសកម្មភាពរបស់ខ្ញុំដែរគឺមានបំណងត្រឹមតែជួយសង្គមខ្លះហើយរស់ក្នុងជីវិតគ្រួសារធម្មតាមួយប៉ុណ្ណោះ”៕

Related posts

Leave a Comment