អបអរសាទរផង! កូនស្រីរបស់មហាសេដ្ឋីវៀតណាម ខណៈនេះបានជាសះស្បើយពីជំងឺកូវីត១៩ហើយ ដោយប្រើពេលត្រឹមតែ

វៀតណាម ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រំភើបជាខ្លាំងដោយ កាលពីថ្ងៃទី ៣១ ខែមីនា ម្សិលមិញនេះ កូនស្រីរបស់មហាសេដ្ឋីវៀតណាម Johnathan Hanh គឺនាង Tien Nguyen បានចេញពីមន្ទីរពេទ្យហើយ ដោយជំងឺនាងត្រូវបានរកឃើញអវជ្ជមាន ១០០ភាគរយ ។ ជាក់ស្តែង បន្ទាប់ពីសម្រាកព្យាបាលជំងឺ កូវីដ-១ ៩ ក្នុងមន្ទីរពេទ្យនៅទីក្រុងហូជីមិញអស់រយៈពេលជាង ២០ថ្ងៃរួចមក ក្នុងឱកាសនោះដែរ Tien Nguyen បានថ្លែងអំណរគុណជាខ្លាំងចំពោះក្រុមគ្រូពេទ្យ ដែលស្វះស្វែង យកចិត្តទុកដាក់ក្នុងការព្យាបាលដល់រូបនាង ក៏ដូចជា អ្នកជំងឺកូវីដ-១៩ ដទៃទៀត

ហើយនាងក៏អរគុណដល់សាច់ញាតិ មិត្តភក្ដិរបស់នាងទាំងអស់ ដែលតែងតែព្រួយបារម្ភ និងលើកទឹកចិត្តដល់នាង ខណៈពេលកំពុងសម្រាកព្យាបាលជំងឺដ៏កាចសាហាវមួយនេះ ។យ៉ាងណាមិញ សូមរំឮកថា កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ​នេះនាង Tien Nguyen ដែល​ជា​កូន​ស្រី​ ពៅ​របស់​មហាសេដ្ឋី​វៀតណាម លោក Johnathan Hanh Nguyen បាន​ឆ្លង​មេរោគ​កូវីដ-១៩

ក្រោយពេល​ចូល​រួម​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​នៅ​ប្រទេស​អ៊ីតាលី។ ដោយសារតែខ្លាចវី រុ សនេះឆ្លងដល់អ្នកដទៃ ស្រីស្រស់ប្រិមប្រិយវ័យ ២៣ឆ្នាំខាងលើ ក៏បានជួលយន្តហោះឯកជនមួយគ្រឿង ដើម្បីធ្វើដំណើរចូលក្នុងប្រទេសវៀតណាមវិញ ៕ ប្រភព ៖ phunutoday

Related posts

Leave a Comment