ទឹកចិត្តសន្ដោស ៖ សម្ដេចតេជោ និង​សម្ដេច​កិតិ្តព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែន ចូលបុណ្យ​ ស ព​កូន​ស្រីនាយ ត្រដក់ចំនួន២លានរៀល

ភ្នំពេញ៖ នៅមុននេះលើទំព័រហ្វេសប៊ុករបស់លោកហេង ឡុង ប្រធានសមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្តជួយសង្គម បានបង្ហោះដំណឹងដ៏រំភើបមួយសម្រាប់ក្រុមគ្រួសារនៃសព អតីតតារាកំប្លែងនាយត្រដក់ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែន បានចូលរួចរំលែកទុក្ខក្រៀមក្រំក៏ដូចជាបាន​ចូលបុណ្យទឹកប្រាក់​ចំនួន២លានរៀលផងដែរ។

ជាមួយដំណឹងនេះក្នុងទំព័រហ្វេសប៊ុកលោក ហេង ឡុង បានបង្ហាញជា​សំណេរយ៉ាងដូ​ច្នេះ​ថា «សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធ ប៊ុនរ៉ានី ហ៊ុនសែន ចូលបុណ្យ​ ស ព​កូន​ស្រីនាយ ត្រដក់ និងអ្នកស្រី ជុំ រស្មី ហៅស្រីទូច ចំនួន ២លានរៀល តាមរយៈ “មូលនិធិសិល្បៈចាស់ជរា” របស់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តសង្គម។ សុំទេវតា និង​វត្ថុស័ក្តសិទ្ធតាមជួយថែរក្សាសម្ដេចទាំងពីរបុត្រាបុត្រី និងចៅៗឱ្យមាន​ព្រះជន្មា​យុ​យឺន​យូរ និងជាម្លប់ដល់ប្រជាពលរដ្ឋខ្មែរជារៀងរហូតទៅ»៕

Related posts

Leave a Comment