ទឹកចិត្តល្អ! ម្ចាស់ផ្ទះជួលមួយកន្លែងទៀតហើយ ដែលបានសម្រេចចិត្តមិនយកថ្លៃផ្ទះជួល ពីកម្មកររោងចក្រ ចំនួន៣ខែ…

ខណៈពេលដែល វីរុសកូវីដ ១៩ កំពុងតែមានវត្តមាននៅប្រទេសកម្ពុជា បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង ហើយក៏បានធ្វើឲ្យពួកគាត់ មានការព្រួយបារម្ភមួយនោះ គឺបញ្ហាផ្ទះជួល ដែលពួកគាត់កំពុងតែ ជួបបញ្ហាក្នុងពេលនេះ។

យ៉ាងណាមិញ​ ក៏មានម្ចាស់ផ្ទះជួលជាច្រើនអ្នកមកហើយ ដែលបានធ្វើការបញ្ចុះតំលៃ ហើយក៏មានបងប្អូនជាច្រើនអ្នកទៀត ក៏មិនយកតំលៃថ្លៃជួលផ្ទះចំនួន៣ខែទៀតផង ក្នុងពេលដែលវីរុសកូវីដនៅក្នុងប្រទេសកម្ពុជានេះ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ​Souvrnead Yin បានបង្ហោះសារថា “ផ្ទះដែលមាន 18បន្ទប់ សំរាប់ជួលអោយបងប្អូនកម្មកររោងចក្រ នៅភូមិព្រៃព្រិងត្បូង1 សង្កាត់ចោមចៅ2 ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃនៅតទៅ មិនយកថ្លៃឈ្នួលបន្ទប់ពីបងប្អូនកម្មកររោងចក្រចំនួន 3ខែ”។

នេះគឺជាចូលរួមមួយយ៉ាងល្អ​ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ពិសេសគឺសម្រាប់បងប្អូនកម្មករ កម្មការនី ដែលគាត់ពុំមានថវិការសម្រាប់ការបង់ប្រាក់ជូនម្ចាស់ផ្ទះ ដោយសារតែវីរុសកូវីដ ១៩ បានធ្វើឲ្យពួកគាត់បាត់បង់ចំណូល ជាពិសេស គឺថវិការសម្រាប់បង់ថ្លៃជួលផ្ទះតែម្តង៕

Related posts

Leave a Comment