រំភើបចិត្តជំនួស! សុគន្ធ នីសានិងស្វាមី បានជួយឧបត្ថម្ភដល់សុន ស្រីពេជ្រ ចំនួន…

ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថាកាលពីប៉ុន្មានថ្ងៃមុននេះសុន ស្រីពេជ្របានបង្ហោះសារយ៉ាងដូច្នេះថា៖បងប្អូនអើយជួយប្អូនខ្ញុំផងពេលនេះខ្ញុំទ័លខ្លាំងណាស់ គ្មានទាំងលុយគ្មានទាំងឈាមបញ្ចូលអោយប្អូនទេ 😢😢 ខ្ញុំលែងខ្មាស់អៀនអ្នកណាទៀតហើយមានតែធ្វើ

ម៉េចអោយប្អូនបានជា មុនមិនទាន់មានជំងឺកូវីដរាតត្បាតទោះអត់យ៉ាងណាក៏ខ្ចីលុយគេពីនេះពីនោះបាន ពេលច្រៀងបានលុយបង្វិលសងគេ តែអីលូវខ្ញុំពឹងលើអ្វីការងារចប់ទាំងអស់ព្រោះកូរ៉ូណា បងប្អូនខ្ញុំទាំងអស់ក៏រស់ដោយសារសិល្បះពេលមាន

អាសន្នជួយគ្នាបាន តែពេលនេះចប់ទាំងអស់គ្នា 😢😢 ខ្ញុំសូមលើកដៃ 🙏🙏 សូមបងប្អូនសប្បុរសជនជួយប្អូននាងខ្ញុំង 1$ 2$ ក៏អាចជួយសម្រួលនិងជួយជីវិតប្អូនខ្ញុំបានផុតពីសេចក្តីស្លាប់ដែរ 🙏🙏😢😢 បងសង្ឃឹមថាប្អូនប្រុសបងទ្រាំបានដល់

ស្អែក ស្អែកមានគេជួយឈាមនិងប្លាកែតអូនហើយ ទ្រាំណាអូនណា។ ភ្លាមៗនោះក៏មានតារាជាច្រើនដួងបានចែករំលែក ឯអ្នកនាង សុ គន្ធនីសានិងស្វាមីក៏បានឧបត្តម្ភចំនួន២០០ដុល្លាផងដែរ។ រួចសុន ស្រីពេជ្រក៏បានបង្ហោះសារ

អរគុណយ៉ាងដូច្នេះថា៖«❤❤ ប្អូនសូមង្លែងអំណរគុណបងស្រីសុ គន្ធនីសានិងស្វាមី ដែលជានិច្ចកាលតែងជួយដល់ក្រុមគ្រួសារនាងខ្ញុំ និងថ្ងៃនេះបានជួយឧបត្ថម្ភថវិការចំនួន 200$ដើម្បីសម្រាលទុក្ខលំបាកដល់ក្រុមគ្រួសារនិងប្អូនប្រុសនាងខ្ញុំកំពុងសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត សូមទេវតាថែរក្សាបងនិងស្វាមីក្រុមគ្រួសារបានសុខចំរើន 🌺🌺»៕

Related posts

Leave a Comment