ជួយស៊ែរបន្តឲ្យដឹងគ្រប់គ្នាផង! ឯកឧត្តម ពេជ្រ ស្រស់ សម្រេច ទិញអង្ករ ៦ តោន ចែកដល់អ្នកដាច់ស្បៀង ជាពិសេសបងប្អូន រើសអេតចាយ និងបងប្អូនប្រកបមុខរបរធាក់ស៊ីក្លូ

មុននេះបន្តិច​ នាថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារ ដែលជាដំណឹងល្អមួយ ដោយលោកបាន សម្រេចទិញអង្ករ ៦ តោន ដើម្បីចែកជូន ដល់បងប្អូន ដែលដាច់ស្បៀងពិតប្រាកដ។ ឯកឧត្តម ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ជួយប្រាប់តគ្នាផង ! ក្រៅពីទាមទារលើវិស័យធនាគារឲ្យជួយ សម្រួលដល់ពលរដ្ឋខ្មែរ ខ្ញុំ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សម្រេច ទិញអង្ករ ៦ តោន ដើម្បីចែកដល់បងប្អូន ដាច់ស្បៀង ពិតប្រាកដក្នុងកាលៈទេសៈ នេះចំនួន ៣០០គ្រួសារ ដោយទទួលបាន នូវអង្ករ ២៥ គីឡូរក្រាម និងមីមួយកេស ជាពិសេសបងប្អូនរើសអេតចាយ និងបង ប្អូនប្រកបមុខរបរធាក់ស៊ីក្លូ ដូច្នេះសូមបង ប្អូនទាក់ទងមកលេខ 012 32 47 11 និង093 32 47 11។ សូមអរគុណ”៕

Related posts

Leave a Comment