លោកតាំង គឺមឡេង៖ ខ្ញុំឃើញអាសូរណាស់ ម៉ាស់ឡើងថ្លៃទឹកលាងដៃឡើងថ្លៃ អ្វីដែលអាចលោកយាយយកថល់មកពាក់ជំនួសម៉ាស់

រដូវកាលម៉ាស់ឡើងថ្លៃ ទឹកលាងដៃឡើងថ្លៃ ធ្វើឲ្យអ្នកក្រ គាត់ពិតជាមានការលំបាកខ្លាំង មួយគិតរឿងម្ហូបអាហារ ណាមួយគិតរកលុយទិញអង្ករ ទុកលុយទិញថ្នាំលេបផង ព្រោះគាត់ចាស់ៗអស់ហើយ ។ ដោយឡែកបើយើងមកមើលពីជីវិតរបស់អ្នកមីងម្នាក់ កំពុងតែអង្គុយលក់ ហើយយកថង់ជំនួសម៉ាស ដើម្បីពាក់ការពារ ។ រូបភាពមួយសន្លឹកនេះ ពិតជាធ្វើឲ្យមហាជន គាត់ពិតជាមានអារម្មណ៍ក្តុកក្តួលជាខ្លាំង ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុស តាំង គឹមឡេង បានបង្ហោះរូបភាព អមជាមួយនឹងសារយ៉ាងខ្លីថា “ខ្ញុំឃេីញអាសូរណាស់​ ម៉ាស់ឡេីងថ្លៃទឹកលាងដៃឡេីងថ្លៃ​ អ្វីដែលអាចលោកយាយយកថង់មកពាក់ជំនួសម៉ាស់ ខ្ញុំចង់មានការចែកម៉ាស់ជូនជនក្រីក្របន្ថែមតែពុំមានលទ្ធភាពគ្រប់គ្រាន់មានតែបងៗអ្នកមានធនធានគ្រប់គ្រាន់ចូលរួមជួយជាម៉ាស់ខ្ញុំដេីរចែកតាមតំបន់”។

ប្អូនប្រុសបានបន្ថែមទៀតថា “ចៅបានឲ្យក្រុមការងារក្នុងខេត្ត​ ព្រះវិហារជូនម៉ាស់ក្រណាត់បណ្តោះអាសន្ននិងទឹកលាងដៃជូនលោកតាមួយចំនួន​ រងចាំចៅផ្ញេីរទៅម៉ាស់ពេទ្យបន្ថែមនិងថវិកា​ អរគុណក្រុមការងារ​ ខេត្តព្រះវិហារ”។

Related posts

Leave a Comment