ចាក់ដោតណាស់! ឯកឧត្តម ពេជ្រ ស្រស់ និយាយថា៖ បើអ្នកមានវាសនា ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ សូមកុំភ្លេច គ្រាក្រ សូមជួយបរិច្ចាគអ្វីក៏បាន ដែលអ្នកក្រ គាត់អាចប្រើប្រាស់ និងការពារខ្លួនបាន..

ភ្នំពេញ៖ ដូចដែរប្រិយមិត្តនិងបងប្អូនជាច្រើនបានស្គាលរួចល់មកហើយថា ឯកឧត្តម ពេជ្រ ស្រស់ ដែលរូបលោកគឺជាប្រធានគណបក្សយុវជនកម្ពុជា ហើយរូបលោកក៏ជាបុគ្គលម្នាក់ដែលបានជួយរកយុត្តធម៌ជូនជនរងគ្រោះ ដោយមានអ្នកមានអំណាចមួយចំនួន ប្រើអំណាចជិះជាន់លើអ្នកក្រ។

ដោយឡែកនាពេលមុននេះបន្តិច នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះផងដែរ គេបានប្រទះឃើញ ឯកឧត្តម ពេជ្រ ស្រស់ បានធ្វើការបង្ហោះសារខ្លីមួយដ៏មានអត្ថន័យថា៖ “ទាល់តែធ្លាប់ក្រ ទើបដឹងពីសេចក្តីកើតទុក្ខរបស់អ្នកក្រ…ដូច្នេះបើអ្នកធ្លាប់ក្រ ហើយមានវាសនាក្លាយជា អ្នកមានទ្រព្យស្តុកស្តម្ភ សូមកុំភ្លេច គ្រាក្រនិងសូមជួយបរិច្ចាគដល់អ្នកក្រផងណា អ្នកបរិច្ចាគអ្វីក៏បានដែរ ឲ្យតែអ្នកក្រប្រើប្រាស់ជាការបាន។ ពេជ្រ ស្រស់ 🙏🙏🇰🇭🇰🇭🙏🙏”។

ទន្ទឹមនឹងនេះផងដែរ ក៏មានបងប្អូនជាច្រើនបានបង្ហាញការត្រេកអរ និងសូមឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ មេត្តាជួយដល់ជនទីទាល់ក្រ ដែលគាត់កំពុងតែត្រូវការជំនួយ ពិសេសគឺរឿងម៉ាស់ និងទឹកលាងដៃ សូមមេត្តាចុះបងប្អូន កុំលក់ថ្លៃពេក ពួកគាត់គ្មានប្រាក់ដើម្បីទិញនោះទេ៕

Related posts

Leave a Comment