ឯកឧត្តម គួច ចំរើន អញ្ជើញចូលគោរពនិងអុជធូបបួងសួង សុំសេចក្តីសុខដល់ពលរដ្ឋទាំងអស់គ្នា ឲ្យជៀសផុតពីជម្ងឺ…

ហ្វេសប៊ុក៖ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះផងដែរ យោងតាមរយៈហ្វេសប៊ុក Huy Bunleng News បានប្រាប់ឲ្យដឹងថា៖ «✍️ 🌹ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ក្នុងដំណើរឆ្លង​កាត់​អាស្រម​លោកយាយម៉ៅ ពេជ្រនិល ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលគោរព និងអុជធូបបួងសួងសុំសេចក្តីសុខ ដល់ពលរដ្ឋទាំងអស់គ្នា។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្

ក៍បានណែនាំដល់ លោកតាអាចារ្យនិងអ្នកនៅមើលថែទីអាស្រមនោះ ថាមិនគួរប្រេីប្រាស់ទឹកស្រោចលេីប្រជាពលរដ្ឋ ដែលទៅសែនព្រេន​ ព្រោះទឹកដែលមិនមានអនាម័យល្អ​ ជាប្រភពចម្លងមេរោគដ៏គ្រោះថ្នាក់បំផុត​ និងបានណែនាំ អោយមានការបាញ់ថ្នាំសម្លាប់មេរោគ អោយបានញឹកញាប់​ ។ ក្នុងឱកាសនោះឯកឧត្តម​ ក៏បានឧបត្ថម្ភទឹកអនាម័យចំនួន​ ៣០លីត្រ​ ឧបករណ៏សម្លាប់មេរោគ​០១គ្រឿង​ សម្រាប់អនាម័យ ដល់ប្រជាពលរដ្ឋដែលមកសែនព្រេន​ សុំសេចក្តីសុខនៅអាស្រមលោកយាយម៉ៅ​ពេជ្រនិល ផងដែរ»៕

Related posts

Leave a Comment