សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់លុយចូលក្នុងពិធីបុណ្យសព្វឪពុករបស់នាយក្រឹបចំនួន

ភ្នំពេញ ៖ ប្រិយមិត្ដប្រាកដជាបានជ្រាបរួចមកហើយ ចំពោះមរណភាពរបស់ឪពុកនាយ ក្រឹប ព្រោះដោយសារតែជីវភាពក្រីក្រពេក ទើបនាយបានសម្រេច គាស់ក្ដាជញ្ជាំងផ្ទះ យកមកធ្វើជាក្ដាមម្ឈូស ដែលជាហេតុធ្វើឲ្យមហាជនមានការអាណិតអាសូរជាពន់ពេក។ ក្នុងនោះដែរ ស្រាប់តែមុននេះបន្ដិច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ហេង ឡុង ប្រធានសមាគមន៌សិល្បករខ្មែរបានសរសេរប្រាប់ឱ្យដឹងថា៖

“សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលបុណ្យសពឪពុកនាយក្រឹប ២លានរៀល ដែលបានអនិជ្ចកម្មថ្មីៗនេះ តាមរយៈ “មូលនិធិសិល្បៈចាស់ជរា” របស់សមាគមសិល្បករខ្មែរ។ សមាគមសិល្បករខ្មែរ បួងសួងអស់វត្ថុសាកសិទ្ធតាមជួយថែរក្សា សម្តេចទាំងពីរ ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត”៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment