មួយគូរទៀតហើយ! កញ្ញា វ៉ាន់ នីឡា ជាតារាទី ២ ហើយដែលសុខចិត្តរំសាយពិធីមង្គលការរបស់ខ្លួនភ្លាមៗដោយសារតែ

ភ្នំពេញ ៖ បើតាមគម្រោងតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា នឹងចូលរោងការទៅតាមប្រពៃណីខ្មែរជាមួយគូស្នេហ៍របស់នាងនៅក្នុងខែឧសភាខាងមុខនេះ ប៉ុន្តែថ្មីៗតារាកំប្លែងរូបនេះបានឱ្យដឹងថានាងនឹងពន្យារពេលរៀបការរហូតដល់ចុងឆ្នាំវិញ ។ គេចាំបានថាថ្មីៗនេះតារាចម្រៀង ហ៊ុន បរិញ្ញា បានប្រកាសរំសាយពិធីរៀបមង្គលការរបស់ខ្លួនដែលនឹងធ្វើឡើងនៅខែថ្ងៃទី ២៨ មីនា ខាងមុខនេះ ។ដោយឡែកសម្រាប់តារាកំប្លែងរូបស្រស់ វ៉ាន់ នីឡា វិញក៏បានរំសាយពិធីមង្គលការរបស់ខ្លួន

ដែលនឹងគ្រោងធ្វើឡើងនៅខែឧសភានេះដោយសារមូលហេតុជាច្រើនរួមជាមួយនឹងជម្ងឺ Covid 19 កំពុងផ្ទុះផងដែរ ។ តារារូបនេះបានបន្ថែមថា នឹងលើកពេលទៅខែវិច្ឆិកាវិញតែសម្រាប់ពេលវេលាល្អនោះចាំឱ្យក្រុមគ្រួសារគិតគូរឡើងវិញ ។

នេះជាអ្នកសិល្បៈទីពីរដែលប្រកាសរំសាយថ្ងៃពិសេសរបស់ខ្លួនដោយសារជម្ងឺ Covid 19 ។ដោយសារតែជម្ងឺរលាកផ្លូវដង្ហើម Covid 19 កំពុងតែផ្ទុះគួរឱ្យព្រួយបារម្ភស្ទើរពាសពេញពិភពលោក នោះបានធ្វើឱ្យតារាមួយចំនួនបានសម្រេចផ្អាកការចេញទៅសម្តែងនៅបរទេស និង រៀបចំពិធីនានារបស់ខ្លួន ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment