ប្រពៃណាស់!! ឧកញ៉ា ឌួង ឆាយ ប្រកាសបិទ SOUND CLUB តាមការណែនាំរបស់ក្រសួង រហូតដល់វីរុសកូវីដ១៩ ធូរស្រាល

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាល បានធ្វើការប្រកាសជាសាធារណៈឲ្យបិទ KTV និងរោងភាពយន្ត នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ រហូតដល់ជំងឺកូវីត១៩ បានធូរស្រាល។ ចំណាត់ការនេះទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។

ទាក់ទងនឹងករណីនេះផងដែរ ឧកញ៉ា ឌួង ឆាយ ក៏បានធ្វើការប្រកាសបិទក្លឹបកម្សាន្តរបស់លោកផងដែរ។ លោកឧកញ៉ា ឌួង ឆាយ បានឲ្យដឹងថា “ខ្ញុំបាទសូមគាំទ្រ និងស្ម័គ្រចិត្តនឹងបិទក្លឹប សោនក្លឹប SOUND CLUB ក្នុងការចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱកាសនេះក៏សូមអរគុណយ៉ាងស្មោះអស់ពីបេះដូងចំពោះមន្រ្តីសុខាភិបាលទាំងអស់ដែលជាវីរៈជន វីរជៈនារីដែលបានប្រថុយជីវិតដើម្បីជួយប្រជាជនរបស់យើង”៕​

Related posts

Leave a Comment