សង្ឃឹមហើយ! ចិន ជួយកម្ពុជា កំទេច វីរ៉ុស កូរ៉ូណា ដោយផ្តល់ជំនួយបច្ចេកទេសពេទ្យ និងសារធាតុ Detection Reagent យប់នេះមកដល់ខ្មែរហើយ

ស្ថានទូតចិនប្រចាំកម្ពុជាបានអោយដឹងថា នៅយប់ថ្ងៃទី១៧ ខែមីនា សារធាតុ Detection Reagent ប្រេីសម្រាប់​ជម្ងឺវីរុស​COVID-19​សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិន​នឹងមកដល់រាជធានីភ្នំពេញតាមជើងយន្តហោះហើយជំនួយទាំងនេះនឹងប្រគល់ជូនដោយផ្ទាល់ដល់ក្រសួងសុខាភិបាលកម្ពុជា។

ក្រៅពីជំនួយជាបន្ទាន់ទាំងនេះ ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា។

Related posts

Leave a Comment