ទើបតែល្បីថាម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែជាអ្នកលក់បាញ់ឆែវ ស្រាប់បែកធ្លាយរូបទាំងនេះធ្វើអោយ

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើះញអតីតម្ចាស់ផលិតកម្មKH លោកគីម ហេង បានធ្លាក់ខ្លួនលក់ទឹកសុទ្ធតាមផ្លូវ ស្របពេលដែលកាលពីប៉ុន្មានឆ្នាំមុន លោកគឺជាអ្នកជំនួញម្ចាស់ផលិតកម្មមួយរូប ដែលមានប្រាក់ចាយពេញដៃ។ក្រោយពីដំណឹងនេះមិនទាន់ស្ងាត់ផង ស្រាប់តែលេចដំណឹងម្ចាស់ផលិតកម្មរស្មីស្ទឹងសង្កែ អ្នកស្រីស៊ួរ វ៉ាន់នី ធ្លាក់ខ្លួនលក់បាញ់ឆែវទៀត ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមិននឹកស្មាននោះទេ។ មិនបានប៉ុន្មានផង ពេលនេះការពិតត្រូវបានបង្ហាញ ក្រោយអ្នកស្រី បានធ្វើការបកស្រាយចម្ងល់ដល់មហាជន។

តាមរយៈបណ្តាញសង្គមរបស់អ្នកស្រីឃើញថា គាត់មិនមានជីវិតដែលលំបាកធ្លាក់ខ្លួន ដល់ថ្នាក់លក់បាញ់ឆែវ ដើម្បីយកប្រាក់សម្រាលជីវភាពនោះទេ ព្រោះបច្ចុប្បន្ននេះគាត់ មានជីវិតមួយដែលល្អ មានលុយឡាន ផ្ទះជាច្រើនកន្លែង ដ៏ធំៗទៀតផង។សម្រាប់សកម្មភាពរូបភាព ដែលគាត់ចាក់បាញ់ឆែវនោះ គឺអ្នកស្រីតែងតែធ្វើដើម្បីប្រគេនសម្រាប់ព្រះសង្ឃ ពោលពេលនេះអ្នកស្រីតែងតែធ្វើបុណ្យជានិច្ច មិនសូវមានពេលបង្អួតទ្រព្យសម្បតិ្តនោះទេ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment