រំភើបជំនួស! លោកជំទាវ ហ៊ុន ម៉ាណា ផ្តល់កិត្តិយស ចូលរួមមង្គលការ តារាសម្តែង ម៉ាក សែនសូនីតា នៅល្ងាចនេះ, គ្រប់គ្នាមើលទៅស្រស់ស្អាតណាស់

ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ នៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២០ នេះ តារាសម្តែង ដ៏ស្រស់ស្អាត ម៉ាក សែនសូនីតា បានចូលរោងការតាមប្រពៃណីហើយ ជាមួយលោក ប៉ុល វិបុល ដែលកម្មវិធីនេះ បានរៀបចំធ្វើឡើងនៅ សណ្ឋាគាររ៉េសុីដង់សុខាភ្នំពេញ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ក្នុងនោះផងដែរ ក៏មានវត្តមានតារាល្បីៗជាច្រើនដួង លេចមុខក្នុងកម្មវិធីនេះផងដែរ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានមកផ្តល់កិត្តិយសចូលរួមមង្គលការ តារាសម្តែង ម៉ាក សែនសូនីតា ផងដែរ ប្រកបដោយទឹកមុខស្រស់ស្រាយ។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទាំងអស់គ្នា៕

Related posts

Leave a Comment