មួយគូរទៀតហើយ! មង្គលការមួយជិតដល់ថ្ងៃចូលរោងទៅហើយ បែរជាត្រូវបានរំសាយចោលវិញភ្លាមៗដោយសារតែវីរុស Covid-19 វាយលុកពេក

ភ្នំពេញ ៖ ប្រិយមិត្តប្រាកដជាបានជ្រាបច្បាស់ថា បច្ចុប្បន្ននេះ ជំងឺ Covid-19 កំពុងតែរីករាលដាលទូទាំងពិភពលោក ហើយជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ ក៏មានអ្នកឆ្លងជំងឺ Covid-19 ដល់ទៅ ១២ ករណីផងដែរ។ជាក់ស្ដែង សម្រាប់ពិធីមង្គលការ គណនីហ្វេសប៊ុក «Sök Srëymöm» ដែលពិធីរៀបមង្គលការរបស់នាងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នៅភូមិចំការស្រម៉ូវ សង្កាតប៉ាលហាល ក្រុងព្រះវិហារ សូមជូនតំណឹង ពិធីរៀបមង្គល់ការត្រូវបានរំសាយ ជាបណ្តោះអាសន្ន ដើម្បីរក្សាសុខភាពនឹងសុវត្តិភាព ជូនបងប្អូនពីជំងឺនាៗខាងមុខនេះ ។

ហើយគណនីហ្វេសប៊ុកនេះបានភ្ជាប់សារថា៖«ក្នុងនាមខ្ញុំជាម្ចាស់កម្មពិធីរៀបមង្គលការរបស់នាងខ្ញុំនៅថ្ងៃទី២៨.០៣.២០២០ នៅភូមិចំការស្រម៉ូវ សង្កាតប៉ាលហាល ក្រុងព្រះវិហារ សូមជូនតំណឹង ពិធីរៀបមង្គលការត្រូវបានរំសាយ ជាបណ្តោះអាសន្ន ដើម្បីរក្សាសុខភាពនឹងសុវត្តិភាព ជូនបងប្អូនពីជំងឺនាៗខាងមុខនេះ នឹងសូមជូនពរបងប្អូនទាំងអស់ ជួបតែសំណាងល្អនឹងសុខសុវត្តិភាព សុខភាពល្អគ្រប់ៗគ្នា សូមអរគុណ៕ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment