គួរឲ្យអាណិតលោកយាយខ្លាំងណាស់! បងប្អូនអើយ ជួយលោកយាយ ញ៉ើក រ៉ូច អាយុ១០៨ឆ្នាំហើយ រស់នៅក្នុងខ្ទមកំសត់ ចាស់ទ្រុឌទ្រោម រស់នៅយ៉ាងកំសត់វេទនា​ គ្មានស្បៀងបរិភោគទេ សូមជួយគាត់ផង…

មនុស្សយើងម្នាក់ៗរស់នៅក្នុងពិភពលោកនេះ គ្មាននរណាម្នាក់កើតមក ចង់បានស្គាល់ជីវិតក្រលំបាក វេទនា តោកយ៉ាក រកតែអង្ករច្រកឆ្នាំងមិនបាននោះទេ ម្នាក់ៗគឺប្រាថ្នាចង់បាន លុយ ឡាន ផ្ទះ របស់របរហូបចុកគ្រប់គ្រាន់ រស់នៅស្រួល ចិត្តស្រួលកាយ ដោយមិនចង់ធ្វើឲ្យនរណាម្នាក់មកលំបាកដោយសារតែយើងនោះទេ។

មនុស្សគិតមិនដូចទេវតាគិត មនុស្សយើងកើតមកមានក្រ មាន ជារឿងធម្មជាតិ បានកំណត់មកហើយ ហើយក៏គ្មាននរណាម្នាក់ អាចតវ៉ាបាននោះដែរ ។ តួយ៉ាងដូចជាជីវិតរបស់លោកយាយម្នាក់ ដែលគាត់មានស្រុកកំណើតនៅខេត្តរតនគិរី ពេលនេះគាត់មានអាយុ១០៨ឆ្នាំហើយ រស់នៅលំបាកវេទនា ពេលខ្លះលោកយាយរកអ្វីពិសារក៏មិនបានផង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា អធិរាជត្រកូល លី បានបង្ហោះសារដង្ហើយសូមឲ្យបងប្អូនដែលមានចិត្តសប្បុរស មេត្តាជួយដល់លោកយាយកំសត់ម្នាក់នេះ គាត់រស់នៅពិតជាលំបាកណាស់។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “សប្បុរសជនអើយជួយ សូមជួយលោកយាយ ញុើក រ៉ូច អាយុ 108 ឆ្នាំ ចាស់ជរា ក្រីក្រកំសត់នេះផង គាត់វេទនាខ្លាំងណាស់ លោកយាយនៅខេត្តរតនៈគីរី (នាងខ្ញុំទៅជួយគាត់ថ្ងៃចន្ទ័ខាងមុខនេះ) tel:0964288200 /ABA LY MONGHUO 001604082 “។

Related posts

Leave a Comment