សូមចុចស៊ែរម្នាក់មួយផង! ក្រសួងសុខាភិបាល ប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់ ដែលឆ្លង COVID-19 តាមជើងហោះហើរលេខ PG933 មកពិនិត្យសុខភាពជាបន្ទាន់

ក្រសួងសុខាភិបាល ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រកាសឲ្យអ្នកអង្គុយជាប់បុរសជនជាតិខ្មែរម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលរកឃើញកូវីដ១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជិះលើយន្ដហោះលេខ PG933 ពីទីក្រុងបាងកក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មកទីក្រុងភ្នំពេញ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យមកពិនិត្យសុខភាពជាបន្ទាន់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឬទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍លេខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១១៥។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ របស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្ហោះនៅថ្ងៃទី១៦ ខែមីនានេះ មានខ្លឹមសារទាំងស្រុងអោយដឹងថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ករណីចាស់ទី​៩:​ អ្នកដំណើរម្នាក់នៅថ្ងៃទី 09-03-2020 លើជើងហោះហើរលេខ PG933 មកពី បាំងកក(BANGKOK) បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ​​​​​​​​​​​​​​​​​​​។ ប្រសិនបើអ្នកនៅលើជើងហោះហើរតែមួយខាងលើ ​​​​​​​​​​​​​​​​​​​​​​​​ហើយអង្គុយនៅជួរទី 22, 23, 24, 25, ឬ 26 ​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកត្រូវទាក់ទងទៅក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ​​​​​​​​​​​​​ ១១៥ ។

សម្រាប់អ្នកដំណើរផ្សេងទៀត ​​​​​​​​​​​​​​​​​​​​​​ដែលធ្វើដំណើរតាមជើងហោះហើរលេខ PG933 ​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកត្រូវត្រួតពិនិត្យតាមដានសុខភាពរបស់អ្នករយៈពេល ១៤ ​​​​​​​​​​​​​​​​​​​​​​​​​​ថ្ងៃចាប់ពីថ្ងៃដែលជើងហោះហើរចុះចតនៅប្រទេសកម្ពុជា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយទាក់ទងក្រសួងសុខាភិបាលដោយទូរស័ព្ទទៅលេខ ១១៥ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រសិនបើអ្នកមានរោគសញ្ញាណាមួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment