នាវាខ្នាតយក្ស​ Transatlantic រកឃេីញ​COVID-19 យ៉ាងតិច​ ៥ករណី កំពុងស្វែងរកកន្លែងចូលចត​ ខណៈកន្លែងជាច្រេីនបានបដិសេដ …

បរទេស៖ នេះបើយោងតាមសារព័ត៌មាន CNN ​​​​​​​​​​​​​​​​​​​​​​​​​​​ដែលបានចុះផ្សាយនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២០នេះ មាននាវាខ្នាតយក្ស Transatlantic ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដឹកអ្នកដំណើរជាង ៦០០ នាក់ដែលមានករណីឆ្លងវីរុសយ៉ាងតិច៥ករណី នៅលើនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានកំពុងតែស្វែងរកកន្លែងណាមួយដើម្បីចត ​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីត្រូវបានគេបដិសេធមិនអោយចូលចត ។

ក្រុមមន្ត្រីអង់គ្លេសបានចាប់ផ្តើមកិច្ចប្រឹងប្រែងការទូតយ៉ាងខ្លាំង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីស្វែងរកប្រទេសដែលមានឆន្ទៈក្នុងការទទួលយក MS Braemar ​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអង់គ្លេស Fred Olsen Cruise Lines ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​មានអ្នកដំណើរចំនួន២០ ​​​​​​​​​​​​​​​​​​​​​​​នាក់និងសមាជិកនាវិក ២០ នាក់ផ្សេងទៀតរួមទាំងវេជ្ជបណ្ឌិតផងកំពុងស្ថិតក្នុងភាពឯកោ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បន្ទាប់ពីបានបង្ហាញរោគសញ្ញាដូចជាជំងឺផ្តាសាយពេលធ្វើដំណើរលើកប៉ាល់ ៕

Related posts

Leave a Comment