អបអរសាទរ! អ្នកដំណើរជាង ៣០០នាក់ លើនាវាជប៉ុន ត្រូវបានព្យាបាលសះស្បើយពី COVID-១៩ ហើយ

ជប៉ុន៖ អ្នកដំណើរសរុបជាង ៣២៥នាក់នៅលើនាវាជប៉ុន Diamond Princess ដែលត្រូវបានរកឃើញថាឆ្លងវីរុសកូរ៉ូណានោះ ឥឡូវបានជាសះស្បើយពីជម្ងឺហើយ។

នេះបើយោងតាមនាយរដ្ឋមន្រ្តីជប៉ុនលោក Shinazo Abe ឲ្យដឹងកាលពីពេលថ្មីៗនេះថាអ្នកដំណើរ ៣២៥នាក់ ក្នុងចំណោម ៧០៥នាក់ បានជាពីជម្ងឺ COVID-19 បើទោះបីជា ៨នាក់បានស្លា ប់ យ៉ាងណាក្តី។ លើសពីនេះទៀត ក្នុងចំណោមអ្នកព្យាបាលជាទាំងអស់ មាន២០នាក់ធ្លាប់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយលោកក៏បានមានប្រសាសន៍ថា “យោងតាមអ្នកជំនាញភាគច្រើននៃអ្នកដែលឆ្លងវីរុសនេះមានរោគសញ្ញាស្រាលហើយមានករណីជាច្រើននៃអ្នកជម្ងឺបានជាសះស្បើយទាំងស្រុក”។ សារបស់នាយរដ្ឋមន្រ្តីរូបនេះ ធ្វើឡើងនៅពេលដែលសហគមន៍អន្តរជាតិរិះគន់ការដោះស្រាយរបស់ជប៉ុនចំពោះការផ្ទុះឡើងនៃមេរោគឆ្លងនៅលើនាវាទេសចរណ៍។

គួរជម្រាបឲ្យដឹងដែលថា នាវា Diamond Princess ដែលបានចាកចេញពីកំពង់ផែយ៉ូកូហាម៉ានៅប្រទេសជប៉ុនកាលពីថ្ងៃទី២០ ខែមករា ត្រូវបានគេដាក់ឲ្យនៅដោយឡែកចាប់តាំងពីការមកដល់យូកូហាម៉ាកាលពីថ្ងៃទី៣ ខែកុម្ភៈ បន្ទាប់ពីរកឃើញបុរសម្នាក់ដែលបានចុះពីកប៉ាល់នៅហុងកុងបានឆ្លងវីរុសនេះ។ អ្នកដំណើរ និងសមាជិកនាវិកទាំងអស់ បានចុះពីនាវានៅថ្ងៃទី១ ខែមីនា៕

ប្រភព៖ news.sabay.com.kh

Related posts

Leave a Comment